• 2021-07-19 06:00:55
  • គន្លឹះ

កុំឱ្យសារជាច្រើនរំខានពេលធ្វើការ ជម្រើសបិទ Notification ទាំងនេះអាចជួយអ្នកបាន

  • 2021-07-19 06:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Group និង Channel របស់ Telegram ត្រូវបានគេនិយមប្រើដើម្បីចែករំលែកសារដំណឹងថ្មីៗ ប៉ុន្ដែបើសិនជាអ្នកមាន Group និង Channel ច្រើន នោះសារដំណឹងអាចបង្កការរំខាន ដូចនេះអ្នកអាចមានជម្រើសបិទសារដំណឹងទាំងនោះទៅតាមជម្រើសជាច្រើនបាន តាមវិធីខាងក្រោមនេះ។

ចំពោះទូរសព្ទ

  • ចុចចូល Group/Channel ណាមួយ > ចុចលើឈ្មោះឬរូប នៃ Group/Channel ដើម្បីចូលទៅកាន់ Setting
  • ចុចលើរូបកណ្ដឹង Mute > ជ្រើសរើសការបិទ Notification ដូចជាការបិទត្រឹមតែ ១ម៉ោង ២ថ្ងៃ បន្ទាប់មក Notification នឹងបើកវិញដោយស្វ័យប្រវត្តិ ឬជ្រើសយក Mute Forever ដើម្បីបិទជារៀងរហូត។

ចំពោះកុំព្យូទ័រ

  • ចុច Mouse ខាងស្ដាំ លើ Group ឬ Channel > Disable Notifications
  • បន្ទាប់មកជ្រើសយក តាមការចង់បានមានដូចជា ការបិទ Notification ត្រឹម ១ម៉ោង ៤ម៉ោង ១៨ម៉ោង ៣ថ្ងៃ បន្ទាប់មកបើកវិញដោយស្វ័យប្រវត្តិ ឬជ្រើសយក Forever ដើម្បីបិទ Notification ជារៀងរហូត
  • បន្ទាប់មក ចុចយក Ok ជាការស្រេច៕

អត្ថបទ៖ កុសល

មតិយោបល់