• 2021-07-05 05:27:15
  • គន្លឹះ

ជួយការងារច្រើន iOS 15 ថតរូបអាវរួចផ្តិតចេញជាអក្សរវិញក៏បាន ឬចង់ Share Screen មើលកុនរួមគ្នាក៏បាន

  • 2021-07-05 05:27:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ Apple បានបញ្ចេញជាផ្លូវការនូវ iOS 15 Beta(តេស្ត)។ ទោះជាមិនទាន់ពេញលេញក៏ដោយ ប៉ុន្តែមាន iPhone ស៊េរីខ្ពស់ៗខ្លះអាចអាប់ដែតឡើងបានបណ្តើរៗហើយ។

New welcome screen ថែមពុម្ពអក្សរស្វាគមន៍ស្អាតជាងមុន

គេសង្កេតឃើញថា ក្រុមអ្នកអភិវឌ្ឃកម្មវិធីលើ iOS ព្យាយាមច្នៃកំណែថ្មី cool ជាងមុនទាំងដែលមុខងារខ្លះក៏គេឃើញមានលើ Android យូរក្រែលដែរហើយ គ្រាន់តែមិនសូវ cool ដូច iOS 15 ក្នុងនោះដែរវាក៏អាចជួយសម្រួលការងារឲ្យរលូនជាងមុនដោយគ្រាន់តែបញ្ជាមុខងារខ្លះៗលើ iPhone របស់អ្នក។ ជាពិសេសមុខងារកម្សាន្តជាច្រើនក៏គេឃើញមានលើ iOS ដូចជា Share Screen, Share Play, Game Controll Share button ជាដើម។ល។

-ត្រង់នាទី 00:23 New welcome screen (ថែមពុម្ពអក្សរស្វាគមន៍ស្អាតជាងមុន)

-00:37 Text from Camera (ថតរូបឲ្យវាប្រែពីរូបជា អក្សរដាក់លើ Noted ក៏បាន)

-00:58 Memoji updates (កំណែប្រែរូបមុខតុក្តាស្អាតៗជាងមុន ថែមពណ៌ស្បែកបាន)

-01:45 Facetime updates (មានថែមរបស់សំខាន់ៗច្រើន)

Share Play (ដូច remote ពីចម្ងាយហើយក៏អាចស៊ែរអេក្រង់កំពុងខលវីដេអូបានដែរ)

-02:57 Share Play (ដូច remote ពីចម្ងាយមាន Share myscreen to others,..)

-04:37 Facetime Links (ថតវីដេអូប្រជុំដូច Facetime on Android ឬស៊ែរទៅទម្រង់ផ្សេងបានទាំងអស់)

-05:22 Drag & Drop មុខងារថ្មីសន្លាងលើ iPhone (ដូចកាន់ mouse ចាប់ដាក់រូបកូពីពី file ចូល file ផ្សេង)

-06:05 Game controller share button(ភ្ជាប់ដៃហ្គេមបញ្ជា ស្រួលថតវីដេអូទុក)

-06:36 Photos app updates (ថែមព័ត៌មានពីរូបថតលម្អិតជាងមុន)

Live Text កូពីអក្សរលើរូប បម្លែងជា​ តួអក្សរដោយមិនបាច់ស្កេន

-07:42 Live Text (ឃើញប៊ូតុង live text អាចកូពីអក្សរលើរូប បម្លែងជា​ តួអក្សរដោយមិនបាច់ស្កេន)

-09:11 Notification Summary(ចាប់ដាក់មួយដុំស្រួលកុំឲ្យរញ៉េរញ៉ៃអេក្រង់)

-10:12 Messages updates (អាចផ្ញើររូបហើយផ្គុំជា Collage បាន)

-11:05 Shared With You (មាន music, story, news link ផង)

-12:05 Safari updates (ដាក់ url នៅក្រោមវិញស្រួលចុចដៃមួយ)

-13:33 Quick Take zoom (អាចថត Zoom បានទាំងវីដេអូនិងរូបថតរក្សាគុណភាពដដែល)

-Focus mood (ដូច Do not disturb លើ Android ដែរ) Apple កំណត់ឲ្យ  cool ជាងមុនមានន័យថា បើអ្នកកំណត់វា បើយក Work ពេលបើក iPhone មកចេញផ្ទាំងការងារសុទ្ធលើ Home Screen ៕

ទស្សនារបៀបកំណត់យកមុខងារខាងលើ៖

អត្ថបទ៖ រក្សា

មតិយោបល់