• 2021-07-01 04:55:29
  • ផលិតផលថ្មី

មកដល់ហើយ! ដំបូងបំផុត Samsung Galaxy Tab S7 FE ដាក់ឱ្យកម្ម៉ង់ទិញនៅកម្ពុជា

  • 2021-07-01 04:55:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាអស្ចារ្យណាស់សម្រាប់ទីផ្សារប្រទេសកម្ពុជា នាពេលនេះ ក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $១៤៩ (ពណ៌ខ្មៅ) ភ្លាមៗតែម្តង ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE នេះ គឺមានលក្ខណៈពិសេស ទំនើប មានតម្លៃសមរម្យបំផុត និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនមិនចាញ់ថេបប្លេតកំពូល Samsung Galaxy Tab S7 ស៊េរីប៉ុន្មាន។

អ្វីដែលពិសេសបំផុតនោះគឺថា ក្រុមហ៊ុន សាមសុង បានបើកឱ្យធ្វើការកម្ម៉ង់ទិញទុកមុននៅពេលនេះ ក្នុងគោលបំណងចង់ឱ្យអតិថិថិជនទាំងអស់ដែលនិយមចូលចិត្តប្រើប្រាស់ថេបប្លេតទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអាចរីករាយជាមួយនឹងការបំពេញតម្រូវការសម្រាប់ការងារប្រចាំថ្ងៃជាច្រើន (Multi-tasking)។

ថេបប្លេតជំនាន់ថ្មីនេះ លក្ខណៈពិសេសៗអស្ចារ្យជាច្រើនដូចជា បំពាក់មកជាមួយប៊ិកវេទមន្ត S-Pen អេក្រង់ធំ ល្បឿនដំណើរការខ្ពស់ និងថាមពលថ្មធំ (សាកដោយកម្លាំង 45W) ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ អ្នកធ្វើការ អ្នកសិក្សា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងកូនៗ ដែលកំពុងសិក្សាតាមអនឡាញផងដែរ។

Samsung Galaxy Tab S7 FE ដែលកំពុងដាក់ឱ្យកម្ម៉ង់ទុកមុនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះ ជាប្រភេទដាក់ស៊ីមបាន 4G (LTE) មានតម្លៃ 629 ដុល្លារ ជាមួយនឹងជម្រើស ៤ ពណ៌ គឺ ខ្មៅ ប្រាក់ បៃតង និងពណ៌ផ្កាឈូក។

បញ្ជាក់៖ សម្រាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ទិញទុកមុន Samsung Galaxy Tab S7 FE ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១ នេះ ត្រូវធ្វើការកម្មង់តាម Facebook Live របស់ហាងផ្ទាល់ រៀងងរាល់ម៉ោង ១១ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ដើម្បីទទួលបានថេបប្លេតនៅចន្លោះថ្ងៃទី ០៦ និងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១! សូមរួសរាន់ឡើងព្រោះស្តុកមានកំណត់!

Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល ១ ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទលេខ 1800-203232៕

មតិយោបល់