• 2021-06-15 04:51:12
  • គន្លឹះ

គន្លឹះងាយៗមានប្រយោជន៍លើ Telegram ពិសេសអ្នកកាន់គ្រុបនិងឆានែលដែលគេមិនប្រាប់អ្នក

  • 2021-06-15 04:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចែករំលែកសារ ក្នុងគ្រុបឆាត ឬ ឆានែល ទៅកាន់មនុស្សរាប់ពាន់អ្នក ឬការប្រើប្រាស់ផ្លូវការ ចាំបាច់ណាស់ ត្រូវរៀបចំតួអក្សរឱ្យបានត្រឹមត្រូវ មានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ ដូចជាការប្រើអក្សរក្រាស់ ទ្រេត មានបន្ទាត់ ឬភ្ជាប់តំណលីងក្នុងតួអក្សជាដើម។

ហើយថ្ងៃនេះ [Sabay] នឹងចែករំលែកគន្លឹះសំខាន់ៗ ដើម្បីរៀបចំតួអក្សរ លើ Telegram (ចំបាច់ប្រើកម្មវិធី Telegram លើកុំព្យូទ័រ)។

បន្ទាប់ពីសរសេរសារទូទៅ ឬនៅក្នុងគ្រុបឆាត និងឆានែលជាដើម អ្នកអាចប្រើ Shortcut Key ទាំងនេះ លើ Keyboard ដើម្បីកំណត់លើតួអក្សរបានដូចជា៖

  • Ctrl + B ដើម្បីកំណត់ អក្សរក្រាស់
  • Ctrl + I ដើម្បីកំណត់ អក្សរទ្រេត
  • Ctrl + U ដើម្បីកំណត់ បន្ទាត់ក្រោមអក្សរ
  • Ctrl + K ដើម្បី បង្កប់តំណលីងក្រោមអក្សរ ភ្ជាប់ទៅឆានែល ឬគេហទំព័រណាមួយ
  • Ctrl + Shift + X ដើម្បីកំណត់ ឆូតមួយបន្ទាប់នៅចំកណ្ដាលអក្សរ
  • Ctrl + Shift + M ដើម្បីកំណត់ អក្សរខ្នាតតូច

មុខងារដដែលខាងលើ ក៏អាចបញ្ជារដោយប្រើ Mouse បានផងដែរ ដោយ៖

  • ឆូតលើតួអក្សរ > ចុចលើ Mouse ស្ដាំ > Formatting > រួចចុចរើសស្ដាយតាមការចង់បាន ដូចមានបង្ហាញនៅខាងលើ៕

ប្រភព៖ techmesto ប្រែ​សម្រួល៖ កុសល

មតិយោបល់