• 2021-06-14 08:21:45
  • គន្លឹះ

មិនប្រយ័ត្នមុខងារនេះលើ Telegram អាចឱ្យ iPhone ពេញមេម៉ូរីដោយមិនដឹងខ្លួន

  • 2021-06-14 08:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់សារផ្សេងៗលើ Telegram ដូចជាសំឡេង រូបថត វីដេអូ និងឯកសាប្រភេទជាច្រើនទៀត ដែលអ្នកបានចុចអាន/ប្រើប្រាស់ នឹងត្រូវទាញយកមករក្សាទុកលើមេម៉ូរីស្មាតហ្វូន ដែលឯកសាររក្សាទុកនោះមានឈ្មោះថា Cache file។ បើសិនជា Cache file មានច្រើន នោះមេម៉ូរី iPhone អាចនឹងឆាប់ពេញដោយមិនដឹងខ្លួន។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកប្រើចាំបាច់កំណត់ រក្សាទុក cache file ត្រឹមរយៈពេលខ្លី និងកំណត់ទំហំ cache file តាមវិធីខាងក្រោមនេះ៖

  • បើកកម្មវិធី Telegram > Settings > Data and Storage > Storage Usage
  • Keep media > ជ្រើសរើសរយៈពេល (ដើម្បីលុប Cache file ខណៈមិនបានប្រើ)
  • កំណត់ទំហំធំបំផុតសម្រាប់រក្សា Cache file (ជ្រើសរើសតាមទំហំផ្ទុក iPhone ដែលអ្នកនៅសល់)

បញ្ជាក់ Cache file គ្រាន់តែជាឯកសារបណ្ដោះអាសន្ន ការលុបវា គឺមិនប៉ះពាល់ដល់ទិន្នន័យឆាតចាស់ៗរបស់អ្នកឡើយ។

បន្ថែម៖ អ្នកអាចលុប Cache file មានស្រាប់តែម្ដង តាមរយៈ៖

  • Clear Telegram Cache ដើម្បីលុប Cache file ទាំងអស់
  • ចុចលើ Chats នីមួយៗដើម្បីលុប Cache file តាមរូបខាងក្រោម

អត្ថបទ៖ កុសល

មតិយោបល់