• 2021-06-10 03:24:43
  • ចំណេះដឹង

មក​ដឹង​កម្រិត​ស៊ីសាំងរថយន្ត​មួយ​ទឹក​ ៨​ ម៉ូដែល​ ពេញនិយម​បំផុត​នៅ​ស្រុក​ខ្មែរ

  • 2021-06-10 03:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្រិត​ស៊ីសាំង ជា​ចំណុច​សំខាន់​មួយ​​ដែល​អតិថិជន​ជាច្រើន​តែង​តែ​គិត​ មុន​ជ្រើសរើស​ទិញ​រថយន្ត​ណាមួយ​យក​ទៅ​ប្រើប្រាស់។ និយាយ​ពី​រថយន្ត​មួយ​ទឹក​ Sabay លើក​យករថយន្ត ៨​ ម៉ូដែល​ដែលមាន​ការ​ពេញនិយម​បំផុត ដោយ​ប្រៀបធៀប​​គ្នា​​ពី​កម្រិត​ស៊ីសាំង។

១. Lexus RX 350 ឆ្នាំ​ ២០០៧ - ២០១០ តម្លៃ​ប្រមាណ​ជា ៤០ ០០០ ទៅ ៦០ ០០០ ដុល្លារ

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

២. Lexus RX 330 ឆ្នាំ​ ២០០៤ – ២០០៥ តម្លៃ​ប្រមាណ​ជា ៣០ ០០០ ទៅ ៤០ ០០០ដុល្លារ

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

៣. Lexus RX 300 ឆ្នាំ​ ២០០០ តម្លៃ​ប្រមាណ​ជា ១៥ ០០០ ដុល្លារ

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម។

៤. Lexus RX 400h ឆ្នាំ​ ២០០៦ តម្លៃ​ប្រមាណ​ជា ៣៣ ០០០ ដុល្លារ

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម។

៥. Toyota Highlander ឆ្នាំ​ ២០០១ ដល់ ២០០៤ តម្លៃ​ចន្លោះ​ពី ១៨ ០០០ ទៅ ២៣ ០០០ ដុល្លារ

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,០៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

៦. Toyota Camry ឆ្នាំ​ ២០០២ តម្លៃ​ប្រមាណ​ជា ១២ ០០០ ដុល្លារ

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,១១ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,០៤ លីត្រ/ ១០០ គ.ម។

៧. Toyota Camry ២០០៧ តម្លៃ​ប្រមាណ​ជា ២ ២៥០០ ដុល្លារ

  • ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៧,៥៧ លីត្រ/ ១០០ គ.ម។

  • ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម។

  • ម៉ាស៊ីន​ Hybrid ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ៧,១២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៦,៩១ លីត្រ/ ១០០ គ.ម។

៨. Toyota Prius ឆ្នាំ​ ២០០៤ – ២០០៧ តម្លៃ​ចន្លោះ​ពី ១០ ០០០ ទៅ ១៧ ០០០ ដុល្លារ

  • ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ១,៥ លីត្រ ៖ ក្នុង​ក្រុង​ ៤,៩ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៥,២២ លីត្រ/ ១០០ គ.ម។

តម្លៃ​អាច​ខុស​គ្នា​ទៅ​តាម ពណ៌ ប្រភេទ Option ស៊េរី​ឆ្នាំ ប៉ុង និង​គុណភាព​របស់​រថយន្ត​ផ្ទាល់ តម្លៃទីផ្សារក្នុងស្រុក។

បញ្ជាក់៖ ដោយ​សារ​តែ​រថយន្ត​​ទាំងនេះ ដែល​​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​រថយន្ត​មួយ​ទឹក និង​មាន​ការ​ប្រើ​ប្រាស់​យូរ​ឆ្នាំ ហេតុ​នេះ​កម្រិត​ស៊ីសាំង​របស់​វា​អាច​ខុស​គ្នា​ពី​ការ​បង្ហាញ​ខាង​លើ​បន្តិច​បន្តួច៕

អត្ថបទ៖ ម៉េងងី

មតិយោបល់