• 2021-06-09 08:54:03
  • ចំណេះដឹង

គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានអ្នកប្រើអ៊ីនធឺណិត និងបណ្តាញសង្គមប៉ុន្មាន?

  • 2021-06-09 08:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មៅរកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង។

យោងរបាយការណ៍ចេញផ្សាយដោយ Hootsuite នៅឆ្នាំ២០២០ បង្ហាញថា កម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្រមាណ ៤៧ក្រុមហ៊ុន ចំណែកតួរលេខនៃការប្រើប្រាស់អ៊ីនធឺណិតមានចំនួន ៨.៨៦លាននាក់ (៥២,៦%) អ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួន ១២លាននាក់ (៧១,៣%) ចំនែកការប្រើប្រាស់សេវាទូរស័ព្ទ មានប្រមាណ ២១.១៨លាននាក់ ស្មើនឹង ១២៥,៨% ប្រៀបធៀបនឹងចំនួនប្រជាជនកម្ពុជាសរុប។

ទន្ទឹមនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា យើងសង្កេតឃើញមានបទល្មើសដែលប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក៏កំពុងកើតមានជាច្រើនករណី និងមានបងប្អូនប្រជាពលរដ្ឋក្លាយជាជនរងគ្រោះជាបន្តបន្ទាប់ផងដែរ។

កន្លងមកមានការស្តីបន្ទោសលើជនរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា (បទល្មើសថតរូបអាសអាភាសគម្រាមទារប្រាក់ បទល្មើសឆបោកប្រាក់។ពីសំណាក់បងប្អូនសាច់ញាតិ ឬអ្នកលេងបណ្តាញសង្គម ប៉ុន្តែបើយើងសិក្សាឱ្យបានស៊ីជម្រៅ មានកត្តារួមផ្សំមួយចំនួនទៀតដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើង ក្នុងប្រទេសកម្ពុជា។ ទាំងនេះគឺជាកត្តារួមផ្សំមួយចំនួន ដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើងនៅកម្ពុជា

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់