• 2021-06-08 02:04:38
  • ចំណេះដឹង

កត្តារួមផ្សំមួយចំនួន ដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើងនៅកម្ពុជា

  • 2021-06-08 02:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង។ ទន្ទឹមនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា យើងសង្កេតឃើញមានបទល្មើសដែលប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក៏កំពុងកើតមានជាច្រើនករណី និងមានបងប្អូនប្រជាពលរដ្ឋក្លាយជាជនរងគ្រោះជាបន្តបន្ទាប់ផងដែរ។

តើភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា បណ្តាលមកពីកក្តាអ្វីខ្លះ?

កន្លងមកមានការស្តីបន្ទោសលើជនរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា (បទល្មើសថតរូបអាសអាភាសគម្រាមទារប្រាក់ បទល្មើសឆបោកប្រាក់) ពីសំណាក់បងប្អូនសាច់ញាតិ ឬអ្នកលេងបណ្តាញសង្គម ប៉ុន្តែបើយើងសិក្សាឱ្យបានស៊ីជម្រៅ មានកត្តារួមផ្សំមួយចំនួនទៀតដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើងនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ មានដូចជា៖

  • កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់ប្រជាពលរដ្ឋទូទៅ
  • កង្វះការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា
  • កត្តាច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា ដើរពុំទាន់បរិបទនៃបច្ចេកវិទ្យា (ដោយមើលឃើញបញ្ហាទាំងនេះ រាជរដ្ឋាភិបាល តាមរយៈអង្គភាពជំនាញកំពុងធ្វើសេចក្តីព្រាងច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា តួរយ៉ាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងច្បាប់សន្តិសុខបច្ចេកវិទ្យា ជាដើម)
  • ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់ (Crypto Currency / Digital Payment / Payment System / Bank Transfer)
  • ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់វិធីសាស្ត្រ និងបច្ចេកទេសខ្ពស់ ក្នុងការប្រព្រឹត្តិបទល្មើស
  • ឧក្រិដ្ឋជនចាប់ផ្តើមប្រព្រឹត្តិបទល្មើស ស្ថិតក្រោមរចនាសម្ព័ន្ធចាត់តាំង

ដូច្នេះដើម្បីចូលរួមកាត់បន្ថយភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា ពលរដ្ឋគ្រប់រូបគួរស្វែងយល់អំពីបច្ចេកវិទ្យា ហានិភ័យពាន់ព័ន្ធ ដោយធ្វើការអាន ស្តាប់ ទស្សនាវីដេអូ សិក្សាស្វែងយល់ លើអត្ថបទកាសែត អត្ថបទអប់រំ វីដេអូអប់រំ ព័ត៌មានពាក់ព័ន្ធផ្សេងៗ និងបន្តផ្សព្វផ្សាយអប់រំ ចែករំលែកជូនដល់សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំងចូលរួមធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីជួបប្រទះ ឬសង្ស័យថាជា បទល្មើសបច្ចេកវិទ្យា៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់