• 2021-06-01 07:51:45
  • គន្លឹះ

ចុចតែមួយប៊ូតុង បិទ Tab គរជាន់គ្នាម្ដង​ទាំងអស់ក្នុង Safari អាចសាកបាន

  • 2021-06-01 07:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើ iPhone មួយចំនួនបានខ្វាយខ្វល់ពី tab ជាច្រើនបើកគរជាន់គ្នាក្នុងកម្មវិធី Safari នោះទេ ដែលនេះជាកត្តាមួយធ្វើឱ្យ iPhone ដំណើរការមិនបានរលូន ចំណាយទំហំ RAM អស់ច្រើន ឬអាចធ្លាក់ល្បឿនទូរសព្ទផងដែរ ពិសេសគឺ iPhone ចាស់ៗតែម្ដង។

អ្នកប្រើអាចនឹងបើកគេហទំព័រជាច្រើនតាមតំណលីងពី Facebook មក ឬពីអ៊ីមែលមក បន្ទាប់អីអានគេហទំព័រទាំងនោះចប់ ក៏មិនបានបិត រួចក៏ត្រលប់ទៅផ្ទាំង Home screen វិញ។ ទុកឱ្យ tab ជាច្រើនដល់ទៅរាប់សិបក្នុងកម្មវិធី Safari មិនមែនជារឿងល្អនោះទេ ដូចនេះអ្នកគួរប្រញ៉ាប់បិតវាចេញ តាមរបៀបខាងក្រោម ដោយចុចតែមួយប៊ូតុងប៉ុណ្ណោះ។

របៀបបិត tab ម្ដងទាំងអស់លើ Safari

  • បើកកម្មវិធី Safari > សង្កត់លើប៊ូតុង Tab (រាងការ៉េ) > ជ្រើសយក Close all tabs > Close ជាការស្រេច

អត្ថបទ៖ កុសល

មតិយោបល់