• 2021-05-20 07:57:26
  • គន្លឹះ

មិនឮសំឡេងកូនយំ មុខងារមួយនេះលើ iPhone អាចជួយប្រាប់អ្នកបាន

  • 2021-05-20 07:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេលមើលកូនឬមើលក្មេងៗ ស្រាប់តែពួកគេយំ ប៉ុន្ដែអ្នកមិនបានឮ ព្រោះហេតុផលថា អ្នកកំពុងពាក់កាស ឬជាប់ដៃលេងហ្គេម ឬក៏ជាប់ដៃធ្វើអីផ្សេងដោយមិនដឹងខ្លួន នោះនឹងជាបញ្ហាមិនខាន។ ដូចនេះ មុខងារ Sound Recognition នឹងជួយដោះស្រាយបញ្ហានេះបាន។

Sound Recognition ជាមុខងារស្ដាប់សំឡេង ដើម្បីជំនួយដល់អ្នកប្រើប្រាស់។ មុខងារនេះមានលទ្ធភាពស្ដាប់សំឡេងសំខាន់ជាច្រើននៅជុំវិញខ្លួនអ្នក ដូចជាសំឡេងក្មេងយំ ឆ្កែព្រុស សំឡេងគោះទ្វារ សំឡេងកណ្ដឹង ឬសំឡេងប្រកាសអាសន្នផ្សេងៗជាដើម ដោយវានឹងលោតប្រាប់អ្នកលើ iPhone ថាមានសំឡេងអ្វីកំពុងកើតឡើង។

ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់៖

  • ចូលទៅកម្មវិធី Setting > Accessibility > Sound Recognition > ចុចបើកមុខងារ Sound Recognition ជាការស្រេច

ដើម្បីកាន់តែងាយស្រួលប្រើប្រាស់បន្ថែម អ្នកអាចយកមុខងារនេះមកដាក់នៅក្នុង Control Center ដើម្បីប្រើនិងបិតមុខងារនេះបានភ្លាមៗផងដែរ។

របៀបធ្វើ៖

  • ចូលទៅកម្មវិធី Setting > Control Center > ចុចសញ្ញា “+” Sound Recognition

មុខងារនេះផងដែរ នឹងផ្ទុកទិន្នន័យសំឡេងមួយចំនួនលើ iPhone របស់អ្នក ព្រោះភាពវៃឆ្លាតសម្គាល់សំឡេងទាំងនេះ នឹងអាចដំណើរការដោយគ្មានអ៊ីនធឺណិតបានផងដែរ។

កំណត់ចំណាំ៖ Apple បានបញ្ជាក់ថា អ្នកមិនអាចជឿជាក់មុខងារនេះ ១០០% នោះទេ ក្នុងករណីគ្រោះថ្នាក់ផ្សេងៗ ឬគ្រោះអាសន្នធ្ងន់ធ្ងរផ្សេងៗ៕

អត្ថបទ៖ កុសល

មតិយោបល់