• 2021-05-19 02:47:38
  • គន្លឹះ

៣ក្បាច់ Screenshot លើ iPhone ដោយមិនចុចប៊ូតុងនាំពិបាក

  • 2021-05-19 02:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននឹងបង្ហាញពីវិធី Screenshot ដោយមិនប្រើប៊ូតុង យើងសូមរំលឹកថា ដើម្បី Screenshot លើ iPhone អ្នកប្រើប្រាស់ត្រូវ ចុចប៊ូតុងតម្លើងសំឡេង + ប៊ូតុង Power ចំពោះមូឌែល iPhone X ឡើងទៅ និងត្រូចចុចប៊ូតុង Home + ប៊ូតុង Power ចំពោះម៉ូឌែល iPhone 8 ចុះក្រោម។

screenshot ដោយប្រើប៊ូតុង

ប៉ុន្ដែថ្ងៃនេះអ្នកមិនបាច់ពិបាកចុចប៊ូតុងច្រើន ដោយប្រើដៃពីរដៃបីទៀតនោះទេ យើងនឹងបង្ហាញ ៣របៀប ផ្សេងគ្នាដូចខាងក្រោមនេះ ដើម្បីងាយស្រួល Screenshot៖

របៀបទី១ ប្រើប៊ូតុង Assistive Touch ឱ្យដំណើរការមុខងារ Screenshot។ របៀបធ្វើ៖

  • បើកកម្មវិធី Setting > Accessibility > Touch > AssistiveTouch > ចុច Enable AssistiveTouch

អូសមកក្រោមបន្ដិច

  • Custom Action > Double-Tap ឬ Long-Press > Screenshot បើអ្នកជ្រើសរើសយក៖
  • Double-Tap បានន័យថា អ្នកចុចពីរដងលើប៊ូតុង AssistiveTouch ដើម្បី Screenshot
  • Long-Press បានន័យថា សង្កត់លើប៊ូតុង AssistiveTouch បន្តិច ដើម្បី Screenshot

របៀបទី២ ទាញមុខងារ Screenshot ដាក់ក្នុងប៊ូតុង AssistiveTouch របៀបធ្វើ សូមចូលទៅកាន់៖

  • បើកកម្មវិធី Setting > Accessibility > Touch > AssistiveTouch
  • Customize Top Level Menu > ត្រង់នេះ អ្នកមានជម្រើសពីរ ដោយចុចលើប៊ូតុងណាមួយ រួចជ្រើសយក Screenshot
  • ឬចុចសញ្ញា + ដើម្បីបន្ថែមប៊ូតុងមួយទៀត > រួចជ្រើសយក Screenshot ជាការស្រេច

របៀបទី៣ គោះខ្នង iPhone ដើម្បី Screenshot មុខងារនេះអាចប្រើបានចំពោះតែម៉ូឌែល iPhone 8 និង iOS 14 ឡើងទៅប៉ុណ្ណោះ។ របៀបធ្វើសូមចូលទៅកាន់៖

  • បើកកម្មវិធី Setting > Accessibility > Touch
  • Back Tap > Double Tab ឬ Triple Tap > Screenshot

បញ្ជាក់ បើអ្នកជ្រើសយក៖

  • Double Tab មានន័យថាគោះខ្នង iPhone ពីរដងដើម្បី Screenshot
  • Triple Tab មានន័យថាគោះខ្នង iPhone បីដងដើម្បី Screenshot

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់