• 2021-05-17 08:39:42
  • គន្លឹះ

មុខងារមានអត្ថប្រយោជន៍ទាំង៤ ក្នុងកម្មវិធី Photos លើទូរសព្ទ iPhone

  • 2021-05-17 08:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Photos គឺជាកម្មវិធីផ្ទុករូបថតលើ iPhone ក្រៅតែពីសម្រាប់បើកមើលរូបថត កែរូបឬវីដេអូ និងចែករំលែកគ្នានោះ វាក៏មានមុខងារពិសេសៗផ្សេងទៀត សម្រាប់ជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ផងដែរ តួយ៉ាងដូចជាមុខងារទាំង៤នៅខាងក្រោមនេះ៖

១. បម្លែង Live Photo (រូបថតមានចលនា) ទៅជាវីដេអូ ពេលខ្លះអ្នកពិតជាត្រូវការវីដេអូខ្លីៗបានមកពី Live Photo ដើម្បីចែករំលែកទៅកាន់ស្មាតហ្វូនមិនមានមុខងារ Live Photo ឬសម្រាប់បង្ហោះក្នុងបង្ហាញសង្គមជាដើម។

របៀបបម្លែង Live Photo ទៅជាវីដេអូ៖

  • ចូលកម្មវិធី Photos > បើករូបថត Live Photo ណាមួយ
  • ចុចប៊ូតុច Share > Save as video ជាការស្រេច

២. ដោះ Live Effect ពីរូបថត គឺដោះ Effect ចំពោះរូបថតមានចលនា ឱ្យទៅជារូបថតសន្លឹកធម្មតាគ្មានចលនា។

របៀបធ្វើ៖

  • ចូលកម្មវិធី Photos > បើករូបថត Live Photo > Edit
  • ចុចលើ Live icon នៅខាងក្រោមគេ > រើសរូបថតណាមួយដែលចង់រក្សារទុក នៅក្នុងសន្លឹក Frame ជាច្រើន
  • ចុចលើប៊ូតុង Live ពណ៌លឿងនៅខាងលើគេ ដើម្បីដោះ Live Effect > ចុចយក Done ជាការស្រេច

៣. បន្ថែម Caption ទៅកាន់រូបថត ឬវីដេអូ ខណៈអ្នកមានវីដេអូ ឬរូបថតកាន់តែច្រើន ដើម្បីងាយស្រួលស្វែងរកដោយគ្រាន់តែប្រើពាក្យគន្លិះ អ្នកចាំបាច់ត្រូវដាក់ Caption ដើម្បីពន្យល់ ឱ្យ iPhone របស់អ្នកយល់ពីរូបថត ឬវីដេអូទាំងនោះ។

របៀបដាក់ Caption៖

  • ចូលកម្មវិធី Photos > បើកវីដេអូ ឬរូបថតណាមួយ
  • ទាញផ្ទៃរូបថត ឬវីដេអូឡើងលើ > ប្រអប់ Add a Caption
  • វាយបញ្ចូលពាក្យគន្លិះផ្សេងៗដើម្បីពន្យល់ពីវីដេអូ ឬរូបថតជាការស្រេច

៤. ស្វែងរករូបថត ឬវីដេអូតាម Category ក្នុង Albums នៃកម្មវិធី Photos មានរូបថត ឬវីដេអូទាំងអស់ ត្រូវបានបែងចែកជា Category (ផ្នែកៗ) ដើម្បីអ្នកប្រើប្រាស់ងាយស្រួលស្វែងរកបានលឿន។

ដើម្បីចូលទៅកាន់ Category នីមួយ៖

  • ចូលកម្មវិធី Photos > ចុចលើ Albums > ចុចលើ Category ផ្សេងៗនៅក្នុង Albums ណាមួយដែលចង់បាន។ ឧទារហរណ៍ ដូចជានៅក្នុង Albums Selfies គឺមានតែរូបថតដែលអ្នកថតបែប Selifes ទាំងអស់៕

ប្រភព៖ idropnews ប្រែ​សម្រួល៖ កុសល

មតិយោបល់