• 2021-05-13 06:56:01
  • គន្លឹះ

ស្រួលណាស់! គោះខ្នង iPhone ពីរដង បើកពិលបានភ្លាមៗ

  • 2021-05-13 06:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីប្រើប្រាស់មុខងារ បើកភ្លើងពិល ដោយគ្រាន់តែគោះពីរដល់លើខ្នងរបស់ iPhone អ្នកចាំបាច់ត្រូវប្រើ iOS 14 និងចាប់ពី iPhone 8 ដែលមានខ្នងជាកញ្ចក់ឡើងទៅ។

ដើម្បីប្រើមុខងារនេះបាន ដំបូងយើងត្រូវបង្កើត Shortcut បើកនិងបិទភ្លើងពិលជាមុនសិន តាមវីធីខាងក្រោម៖

  • ចូលកម្មវិធី Shortcuts > All Shortcuts > ចុចយកសញ្ញា “+”
  • Add Action > ក្នុងប្រអប់ Search ស្វែងរកពាក្យ "flashlight" > ជ្រើសយក Set flashlight
  • Turn flashlight On > Show More ដើម្បីកំណត់កម្រិតភ្លើងពិល
  • ចុចយក Next > ដាក់ឈ្មោះ Shortcut > Done ជាការស្រេច

ខាងលើនេះជាការបង្កើត Shortcuts ដើម្បីបើកភ្លើងពិល ដូចច្នេះអ្នកត្រូវបង្កើត Shortcuts មួយទៀត ដើម្បីបិតភ្លើងពិលវិញ។ សូមធ្វើតាមលំនាំខាងលើ ដោយគ្រាន់តែជ្រើសយក Turn flashlight Off បញ្ជា្រស់ពីខាងលើ។

បន្ទាប់មកចូលទីកាន់កម្មវិធី Setting ដើម្បីទាញ Shortcuts ទាំងពីអម្បាញ់មិញយកទៅប្រើ។ សូមធ្វើតាមវិធីខាងក្រោម៖

  • ចូលកម្មវិធី Setting > Accessibility > Touch > Back Tap
  • Double Tap ជ្រើសយកឈ្មោះ Shortcuts ដែលអ្នកកំណត់ឱ្យពិលបើក
  • Triple Tap ជ្រើសយកឈ្មោះ Shortcuts ដែលអ្នកកំណត់ឱ្យពិលបិត

ដូចនេះអ្នកអាចសាកល្បងបាន គោះខ្នង iPhone ពីរដងដើម្បីបើកពិល និងគោះបីដងដើម្បីបិតពិលវិញ៕

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ កុសល

មតិយោបល់