• 2021-05-12 06:27:01
  • ចំណេះដឹង

មកមើលពីការវិវឌ្ឍប្រព័ន្ធកាមេរ៉ារបស់ iPhone តាំងពី ឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន

  • 2021-05-12 06:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ជាស្មាតហ្វូនមានការពេញនិយមបំផុតនៅក្នុងពិភពលោក ចំណែកឯប្រព័ន្ធកាមេរ៉ាឌីជីថលរបស់វា ក៏ទទួលបានការពេញនិយមបំផុតអ្នកប្រើប្រាស់ទូទៅផងដែរ។

ហេតុផលដែលធ្វើឱ្យប្រព័ន្ធកាមេរ៉ារបស់ iPhone ទទួលបានការពេញនិយមច្រើនពីនោះ ត្បិតវាបានវិវឌ្ឍន៍ពីមួយជំហានទៅមួយជំហាន រាប់ពីឆ្នាំ២០០៧មកដល់បច្ចុប្បន្ន គឺមានរឿងគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើន តួយ៉ាងមានដូចជា៖

១. iPhone Original ឆ្នាំ២០០៧ ប្រើលែនកាមេរ៉ា 2MP

២. iPhone 3G ឆ្នាំ២០០៩ ប្រើលែនកាមេរ៉ា 3MP, ថតវីដេអូកម្រិត VGA

៣. iPhone 4 ឆ្នាំ២០១០ មានកាមេរ៉ា Selfie ដំបូង, អាប់ឌែតលែនកាមេរ៉ាក្រោយទៅ 5MP, ថតវីដេអូដល់កម្រិត HD, មានភ្លើង LED Flash

៤. iPhone 4s ឆ្នាំ២០១០ អាប់ឌែតលែនកាមេរ៉ាទៅ 8MP, ថតវីដេអូដល់កម្រិត Full HD

៥. iPhone 5 ឆ្នាំ២០១២ អាប់ឌែតកាមេរ៉ាមុខទៅ 1.2MP និងថតវីដេអូ Selfie ក្នុងកម្រិត HD

៦. iPhone 5s ឆ្នាំ២០១៣ ថតវីដេអូយឺត Slo-mo ក្នុងកម្រិត 120FPS, ថតរូប burst mode បាន 10FPS, អាប់ឌែត aperture និង sensor ឱ្យកាន់តែធំជាងមុន

៧. iPhone 6 ឆ្នាំ២០១៤ អាចថតវីដេអូ Full HD ក្នុងកម្រិត 60FPS, អាចថតវីដេអូ slow-mo ដល់ទៅកម្រិត 240FPS, អាចថតរូបបានអំឡុងកំពុងថតវីដេអូ

៨. iPhone 6 Plus ឆ្នាំ២០១៤ មានមុខងារទប់លំនឹង, កាមេរ៉ាខាងមុខមាន sensor ធំជាងមុន

៩. iPhone 6s & 6s Plus ឆ្នាំ២០១៥ អាប់ឌែតលែនកាមេរ៉ាក្រោយទៅ 12MP និងកាមេរ៉ាមុខ 5MP, អាចថតវីដេអូកម្រិត 4K, ថតវីដេអូ slow-mo 120FPS

១០. iPhone 7 ឆ្នាំ២០១៦ មានភ្លើង LED Flash ភ្លឺជាងមុន, ថតរូបនៅកន្លែងងងឹតប្រសើរជាងមុន, មុខងារទប់លំនឹង

១១. iPhone 7 Plus ឆ្នាំ២០១៦ បន្ថែមលែន Telephoto 12MP, មានមុខងារ Portrait mode សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ

១២. iPhone X ឆ្នាំ២០១៧ អាចថតវីដេអូ slow-mo ដល់ទៅ Full HD ក្នុងកម្រិត 240FPS, ប្រព័ន្ធកាមេរ៉ាមុខ TrueDepth អាចស្គេនមុខ (Face ID) និងថតរូប portrait lighting

១៣. iPhone XS ឆ្នាំ២០១៨ អាប់ឌែត sensor កាមេរ៉ាក្រោយធំជាងមុន, មុខងារ software ថ្មី depth control និងទ្រទ្រង់ការថតសំឡេង stereo

១៤. iPhone 11 Pro ឆ្នាំ២០១៩ ប្រើលែន ultra-wide អាចចាប់យកមុំរូបភាពដល់ទៅ ១២០ដឺក្រេ, មុខងារ Night Mode, អាចថតដោយប្រើលែនច្រើនបញ្ចូលគ្នាក្នុងពេលតែមួយ, មុខងារ Deep Fusion ធ្វើឱ្យរូបថតកាន់តែច្បាស់ និងមានភាពលម្អិត, មុខងារថតវីដេអូ slofies ក្នុងកម្រិត 1080p

១៥. iPhone 12 Pro ឆ្នាំ២០២០ ប្រើស៊ែនស័រ LiDAR Scanner ដើម្បីជំនួយការថតឱ្យស្គាល់ពីជម្រៅ ឬចម្ងាយពីវត្ថុ និងបង្កើនល្បឿនថតលឿនជាងមុន, គ្រប់លែនអាចប្រើមុខងារ Night Mode បាន, ថតវីដេអូ HDR Dolby Vision 4K

១៦. iPhone 12 Pro Max ឆ្នាំ២០២០ Apple បំពាក់ប្រព័ន្ធទប់លំនឹង sensor-shift stabilization លើលែន Wide ដែលមានទំហំ 12MP

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់