• 2021-05-10 07:27:40
  • គន្លឹះ

តិចនិកថតរូប Selfie លើ iPhone ដោយប្រើសំឡេងបញ្ជា មិនបាច់ឈោងម្រាមដៃចុច

  • 2021-05-10 07:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការថតរូបទូទៅ ឬថតបែប Selfie អ្នកអាចនឹងឈោងដៃទៅឆ្ងាយ ដើម្បីឱ្យការថតឃើញផ្ទៃបានទូលាយ ឬថតបានឃើញមនុស្សជាច្រើន។ ពេលនោះហើយដែលអ្នកអាចនឹងផិតផើយម្រាមដៃសម្រាប់ចុចប៊ូតុងថត ប៉ុន្ដែអ្នកក៏អាច ឱ្យ iPhone ថតរូបដោយប្រើសំឡេងបញ្ជារបានផងដែរ។

ដើម្បីបញ្ជារកាមេរ៉ារបស់ iPhone ថតរូបដោយប្រើសំឡេង ចាំបាច់អ្នកត្រូវបើកមុខងារ Voice Control ជាមុនសិន តាមវិធីខាងក្រោមនេះ៖

សូមចូលទៅកាន់កម្មវិធី Setting > Accessibility > Voice Control > ចុចយក Set up Voice Control និងជ្រើសយក Done ជាការស្រេច។

គួរបញ្ជាក់ថា មុខងារ Voice Control មានលទ្ធភាពបញ្ជារលើ iPhone បានច្រើនយ៉ាងផងដែរ ដូចជាឱ្យបើកកម្មវិធីណាមួយ, អូសកម្មវិធីចុះក្រោម, ត្រលប់មកផ្ទាំង Home scree, បិតអេក្រង់ ឬ បញ្ជារឱ្យថតរូប screenshot ជាដើម។

ហើយខាងក្រោមនេះ ជាពាក្យគន្លិះបន្ថែមដើម្បីបញ្ជារមុខារ Voice Control៖

ចុចអានបន្ថែម៖ ចេះប្រើមុខងារនេះលើ iPhone ដូចមានជំនួយការម្នាក់ចាំនៅក្បែរ ជួយអ្នកជានិច្ច

ប្រភព៖ Apple ប្រែ​សម្រួល៖ កុសល

មតិយោបល់