- 2021-05-06 08:58:27
- គន្លឹះ
តិចនិកមើលវីដេអូ YouTube បិទមុខងារបង្វិលអេក្រង់ដោយស្វ័យប្រវត្តិ លើ iPhone
- 2021-05-06 08:58:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកមើលវីដេអូ YouTube បិទមុខងារបង្វិលអេក្រង់ដោយស្វ័យប្រវត្តិ លើ iPhone
ចន្លោះមិនឃើញ
មុខងារចាក់សោបង្វិលអេក្រង់ (Orientation Lock) ជាអ្វីដែលម្ចាស់ iPhone ឧស្សាហ៍ប្រើប្រាស់ ប៉ុន្ដែវាអាចនឹងរំខានបន្ដិច ខណៈអ្នកប្រើបើកមុខងារនេះ ឬភ្លេចបិតវិញ។
ឧទាហរណ៍ថា អ្នកចាក់វីដេអូលើ YouTube ប៉ុន្ដែអ្នកបើកមុខងារ Orientation Lock នេះចោល នោះនឹងរំខានអ្នកទៅបិតមុខងារនេះវិញមិនឈប់មិនឈរ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចកំណត់ឱ្យបិតមុខងារបង្វិលអេក្រង់ដោយស្វ័យប្រវត្តិ រាល់ពេលចាក់វីដេអូលើ YouTube តាមវិធីខាងក្រោមនេះ។
របៀបកំណត់បិតមុខងារ Orientation Lock ដោយស្វ័យប្រវត្តិពេលចាក់វីដេអូលើ YouTube៖
គួរបញ្ជាក់ថា បន្ទាប់ពីអ្នកបើកកម្មវិធី YouTube រហូតដល់បិតវិញ មុខងារបង្វិលអេក្រង់នឹងបិតរហូតផងដែរ។ ប៉ុន្ដែបើអ្នកចង់ឱ្យពេលបិតកម្មវិធី YouTube ឱ្យមុខងារបង្វិលអេក្រង់បើកវិញដោយស្វ័យប្រវត្តិដែរនោះ អ្នកគ្រាន់តែបង្កើត Automation មួយថ្មីទៀត តាមវិធីខាងលើ។ ដោយមកដល់ចំណុច “Is Opened” ប្ដូរ “Is Closed” និង Turn orientation On តាមរូបភាពខាងក្រោមនេះ ជាការស្រេច៕