• 2021-05-05 03:05:50
  • ចំណេះដឹង

អ្វីទៅជា Surface Web, Deep Web, Dark Web, និង DarkNet?

  • 2021-05-05 03:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អុីនធើណេត គឺជាបណ្តាញណេតវើកដ៏ធំទូលំទូលាយ ដែលមានគេហទំព័រ និងឯកសារជាច្រើនដែលអ្នកអាចមើលឃើញដោយប្រើប្រាស់កម្មវិធី Browser ធម្មតាបាន (Surface Web) និងមួយចំនួនធំផ្សេងទៀត អ្នកពុំអាចមើលឃើញ ដែលហៅថា Deep Web, Dark Web, និង DarkNet។ ខាងក្រោមគឺជាសេចក្តីបរិយាយអំពីប្រភេទនៃបណ្តាញអុីនធើណេតខាងលើ៖

១) Surface Web៖ ជាបណ្តាគេហទំព័រទាំងឡាយ ដែលអ្នកអាចមើលឃើញ ដោយប្រើប្រាស់ Browser ឬកម្មវិធីផ្សេងៗ ហើយយើងក៏អាចរកឯកសារ ឬអត្ថបទទាំងនោះ ដោយប្រើប្រាស់ម៉ាស៊ីនស្វែងរក (Search Engines)។ វាត្រូវបានប្រើប្រាស់ដោយមនុស្សទូទៅជុំវិញពិភពលោក។

២) Deep Web៖ គឺជាបណ្តាញសម្ងាត់ដែលមិនអាចត្រូវបានមើលឃើញដោយអ្នកប្រើប្រាស់ធម្មតា (Normal user)។ ហើយភាគច្រើន គឺវាមិនត្រូវបានចាប់ Index ដោយ Seach Engines ឡើយ។ វាត្រូវបានប្រើប្រាស់សម្រាប់ក្រុមហ៊ុន ឬស្ថាប័នដោយផ្ទាល់។

៣) Dark Web៖ ជាបណ្តាគេហទំព័រ ដែលស្ថិតក្នុងបណ្តាញអុីនធេីណេត (DarkNet) និងអាចមើលឃើញដោយប្រើប្រាស់ Tor Browser (The Onion Router)។ វាត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន ឬអង្គការចាត់តាំង ដើម្បីផ្សព្វផ្សាយ ទិញលក់សេវា ឬផលិតផលខុសច្បាប់។

៤) DarkNet៖ ជាបណ្តាសេវា គេហទំព័រ និងកម្មវិធីទាំងឡាយ ដែលពុំអាចស្វែងរកក្នុង Dark Web រួមមាន៖ កម្មវិធីអ៊ីម៉ែល កម្មវិធីសារ កម្មវិធីបង្ហោះឯកសារ និងកម្មវិធីដែលបំពាក់ (Encrypt ឬ Obfuscate)។ វាត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន ជនអនាមិកបច្ចេកវិទ្យា ជាដើម។

ប្រភព៖ នាយកដ្ឋានព័ត៌មាន

មតិយោបល់