• 2021-05-04 02:16:35
  • គន្លឹះ

ជួបសញ្ញាទាំងនេះ ម្ចាស់ iPhone គួរបិទ​ទូរសព្ទបន្ដិច រួចសឹមបើកប្រើវិញ

  • 2021-05-04 02:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone វាគឺជាគ្រឿងម៉ាស៊ីន ប៉ុន្ដែមិនប្រាកដថាអ្នកត្រូវបើកវារហូតនោះទេ អ្នកគួរ​តែ​បិទម៉ាស៊ីនខ្លះ ដើម្បីឱ្យវាដំណើរការប្រសើរវិញ។

ខាងក្រោមនេះជាហេតុផលខ្លះៗ ដែលម្ចាស់ iPhone គួរតែបិទម៉ាស៊ីនទូរសព្ទមួយភ្លែត រួចសឹមបើកប្រើវិញ។

  • កម្មវិធីមួយចំនួនដំណើការខុសប្រក្រតី ឬឈានដល់គាំង
  • ចលនាចេញចូលកម្មវិធី (animation & app loading) ចាប់ផ្ដើមដំណើរការទាក់ៗ
  • សេវាទូរសព្ទដំណើរការមិនសូវល្អ (បិតបើកម៉ាស៊ីន ឬដំណើរការមុខងារ Airplane mode ដើម្បីឱ្យ iPhone ចាប់យកសេវាពីបង្គោលអង់តែននៅកៀកៗម្ដងទៀតឡើងវិញ)

យើងដឹងហើយថា ប្រព័ន្ធដំណើរការ iOS មានស្ថិរភាព និងគ្រប់គ្រងដំណើរការ Memory បានល្អ កម្រនឹងគាំកម្មវិថី ប៉ុន្ដែនៅពេលអ្នកដំណើរការម៉ាស៊ីនទូរសព្ទក្នុងរយៈពេលយូរ ដោយមិនបិទបើកម៉ាស៊ីនឡើងវិញ (restart) ឬបិតម៉ាស៊ីនមួយខណៈ (power off) ខ្លះនោះ iPhone របស់អ្នកអាចនឹងមាន bug ឬ cache ច្រើនអាចធ្វើឱ្យ iPhone ដំណើរការមិនសូវរលូននោះទេ។

ក្រៅពីហេតុផលខាងលើ នេះអ្នកក៏គួរតែ restart ឬ power off ម៉ាស៊ីនខ្លះ ដើម្បីឱ្យប្រព័ន្ធប្រតិបត្តិការអាច refresh memory ឬ start service មួយចំនួនឡើងវិញ ដើម្បីឱ្យ iPhone ដំណើរការកាន់តែរលូន និងលឿនរហ័សជាងមុនផងដែរ។

មានរបាយការណ៍ពីអ្នកប្រើប្រាស់ជាច្រើនបង្ហាញថា iPhone របស់ពួកគេដំណើរការរលូននិងលឿនជាងមុន បន្ទាប់ពី restart ឬបិទម៉ាស៊ីនមួយខណៈ។

ពីអ្នកជំនាញបានណែនាំថា អ្នកគួរ restart ម៉ាស៊ីន iPhone ឬបិតម៉ាស៊ីនមួយភ្លែត សឹមបើកប្រើវិញ យ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍ ដើម្បីឱ្យការប្រើប្រាស់កាន់តែមានប្រសិទ្ធភាពបន្ថែម។

របៀបបិតម៉ាស៊ីន iPhone អ្នកអាចចូលទៅកាន់៖

  • កម្មវិធី Settings > General > ជ្រើសយក Shut Down > ចុចទាញ Power Off ជាការស្រេច > ទុកចោលមួយសន្ទុះ > បន្ទាប់មកចុច ប៊ូតុងបិតបើកម៉ាស៊ីនមួយសន្ទុះ ដើម្បីបើកម៉ាស៊ីនវិញជាការស្រេច
  • ចុចប៊ូតុងតម្លើង ឬបន្ថយសំឡេង + ប៊ូតុងបិតបើកម៉ាស៊ីន មួយសន្ទុះ > ចុចទាញ Power Off > ទុកចោលមួយសន្ទុះ > បន្ទាប់មកចុច ប៊ូតុងបិតបើកម៉ាស៊ីនមួយសន្ទុះ ដើម្បីបើកម៉ាស៊ីនវិញជាការស្រេច

ប្រភព៖ idropnews ប្រែ​សម្រួល៖ កុសល

មតិយោបល់