• 2021-04-29 09:07:49
  • ចំណេះដឹង

ម្ចាស់​ iPhone តិចបំផុត ដឹង​ពីអត្ថន័យ​ចំណុច​តូចៗ​ទាំង​នេះ

  • 2021-04-29 09:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចំណុច​តូចៗ​មួយ​ចំនួន​នៅ​លើ​ iPhone មាន​បង្កប់​នូវ​អត្ថន័យ​ពិសេស ដែល​អ្នក​ប្រើ​ iPhone ភាគ​ច្រើន​អាច​មិន​ចាប់​ភ្លឹក​នោះ​ទេ។

ការ​ប្រែ​ប្រួល​ពេល​ចុច​បិទ/បើក​​​ Flash ទូរសព្ទ

អ្នក​រចនា​ Interface របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS យក​ចិត្ត​ទុក​ដាក់​សូម្បី​តែ​ផ្នែក​តូចៗ​បំផុត​លើ​ទូរសព្ទ។ ជាក់ស្ដែង​ប៊ូតុង​បិទ/បើក​តូច​បំផុត​មួយ​​ ដែល​ស្ថិត​នៅ​លើ​ពិល​ នៃ​ Icon សម្រាប់​ចុច​បិទ/បើក​ភ្លើង តែង​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​ប្រើ​ប្រាស់។ ពេល​ចុច​បើក​​ប៊ូតុង​តូច​នេះ​នឹង​រំកិល​ឡើង​លើ ហើយ​ពេល​ចុច​បិទ​វា​នឹង​រំកិល​ចុះ​ក្រោម​វិញ។

Icon នៃ​កម្មវិធី​នាឡិកា

​រូប​ Icon នៃ​កម្មវិធី​នាឡិកា​ លើ​ iPhone មាន​បង្ហាញ​អំពី​ពេល​វេលា ដែល​ដូច​គ្នា​នឹង​ពេល​វេលា​ពិត។

Icon នៃ​កម្មវិធី​ថត​សំឡេង

មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ថា​រូប​ Icon តំណាង​កម្មវិធី​ថត​សំឡេង (Voice Memos) ​គឺ​ជា​រូប​រលក​សំឡេង​ដែល​បង្ហាញ​ចេញ​នៅ​ពេល​ គេ​ថត​សំឡេង​នៃ​ពាក្យ​ "Apple”។

រូប​វ៉ែនតា​របស់​ Steve Jobs

លោក​ Steve Jobs តែង​តែ​បាន​បង្ហាញ​ខ្លួន​ជា​​មួយ​នឹង​វ៉ែនតា​ រួម​នឹង​អាវយឺត​។ ការ​ស្លៀកពាក់​របស់​លោក​ Steve Jobs មួយ​នេះ​ ត្រូវ​បាន​គេ​យក​ប្រើ​សម្រាប់​ឌីហ្សាញ​ Interface របស់​ iPhone យ៉ាង​ពិសេស​បំផុត។ ប្រសិន​បើ​អ្នក​ឧស្សាហ៍​ប្រើ​មុខងារ​ "Add to Reading List” អ្នក​នឹង​ឃើញ​ថា​មុខងារ​នេះ​មាន​រូប​វ៉ែនតា​ ដែល​ស៊ីគ្នា​នឹង​វ៉ែនតា​របស់​លោក​ Steve Jobs៕​​​

ប្រភព៖ vnexpress ប្រែសម្រួល៖ សុខហេង

មតិយោបល់