• 2021-04-29 07:29:19
  • គន្លឹះ

តិចនិក Screenshot រូបភាពលើ iPhone មិនជាប់ thumbnail នាំទើសភ្នែក

  • 2021-04-29 07:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ពេល screenshot លើ iPhone ម្ដងៗអ្នកតែងឃើញរូបភាព thumbnail លោតចុះមកផ្នែកខាងក្រោម ដែលនេះដើម្បីអ្នកប្រើងាយស្រួល edit គូសវាបន្ថែមលើរូប ឬចែករំលែកបន្តបានភ្លាមៗ។ ប៉ុន្ដែអ្នកក៏អាចបិតមិនឱ្យចេញរូប thumbnail នេះបានដែរ ដើម្បីកុំឱ្យទើសភ្នែក រាល់ពេល screenshot ម្ដងៗ ដោយអ្នកអាចកំណត់ឱ្យរូបភាព screenshot ទាំងនោះលោតចូលកម្មវិធី Photos តែម្ដងបាន តាមវិធីខាងក្រោមនេះ។

របៀបបិតមិនឱ្យបង្ហាញ Thumbnail រាល់ពេល screenshot៖

  • ចូលទៅកម្មវិធី shortcuts
  • ចុចលើប៊ូតុង “+” > Add Action > Take Screenshot
  • ចុចលើប៊ូតុង “+” > Save to Photos Album (ដើម្បីកំណត់សកម្មភាពរក្សារូបបន្ទាប់ពី screenshot រួច)
  • ចុចលើប៊ូតុង Next រួចជ្រើសយក Done ជាការស្រេច។

ដូចនេះបន្ទាប់ពីកំណត់រួចរាល់ រាល់ការ Screenshot លើ iPhone រួច លើអេក្រង់នឹងបង្ហាញផ្ទាំងមួយប្រាប់អ្នកថា Take screenshot តែមួយភ្លែតតែប៉ុណ្ណោះ ដើម្បីបញ្ជាក់ប្រាប់មកអ្នកវិញ៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់