• 2021-04-28 09:39:30
  • ចំណេះដឹង

ចងចាំផលិតផលទាំងនេះទុកផង ពេលដ៏ខ្លីខាងមុខ ពិភពលោកនឹងលែងប្រើវាទៀតហើយ

  • 2021-04-28 09:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពបច្ចេកវិទ្យាបន្តវិវត្តន៍ឥតឈប់ឈរនោះទេ បើទោះបីជាពិភពលោកកំពុងស្ថិតក្នុងវិបត្តិជំងឺឆ្លងកូវីដ១៩ក៏ដោយចុះ។

ម្លោះហើយផលិតផលបច្ចេកវិទ្យាដែលពេញនិយមនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកអាចនឹងលែងបានឃើញវាទៀតក្នុងពេលដ៏ខ្លីខាងមុខ ត្បិតមនុស្សមាននិន្នាការប្រើប្រាស់ផលិតផលទំនើបៗ និងមានភាពងាយស្រួល។ ផលិតផលបច្ចេកវិទ្យាទាំងនោះ ដែលពិភពលោកអាចនឹងលែងប្រើមានដូចជា៖

១. កាសស្ដាប់ប្រើខ្សែ អាចនឹងបាត់បង់នៅពេលឆាប់ៗ ត្បិតកាសស្ដាប់ឥតខ្សែកំពុងត្រូវបានផលិតដោយក្រុមហ៊ុនជាច្រើន និងចាប់ផ្ដើមលក់ក្នុងតម្លៃសមរម្យថែមទៀតផង.

២. ឧបករណ៍ផ្ទុកទិន្នន័យ External Hard Disk ខណៈអ៊ីនធឺណិតមានសឹងគ្រប់ទីកន្លែង និងល្បឿនលឿនទៀតនោះ ការប្រើប្រាស់សេវាកម្មផ្ទុកទិន្នន័យ Cloud Service នឹងជានិន្នាការពេញនិយមក្នុងអនាគត ហើយចង់មិនចង់ មនុស្សនឹងលែងចង់ប្រើ External Hard Disk។

៣. នាឡិកា ខណៈក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនសម្រុកផលិតនាឡិកាវៃឆ្លាត និងមានមុខងារសម្បូរបែប មនុស្សនឹងមានចំណាប់អារម្មណ៍ប្ដូរទៅប្រើនាឡិការឌីជីថលវិញម្ដងខណៈអនាគតតម្លៃរបស់វានឹងទាបជាងបច្ចុប្បន្ន។

៤. ឧបករណ៍សាកថ្មប្រើខ្សែ នឹងលែងត្រូវបានប្រើប្រាស់ ព្រោះតែឆ្នាំងសាកដោយមិនប្រើខ្សែមានភាពងាយស្រួល និងតម្លៃរបស់វាក៏កំពុងប្រកួតប្រជែងខ្លាំង ជាមួយឧបករណ៍សាកដោយប្រើខ្សែ។

៥. ការវាយបញ្ចូលលេខកូដ ព្រោះតែបច្ចេកវិទ្យាដោះសោដោយស្គែនមុខ និងដោយស្គែនម្រាមដៃ មានភាពងាយស្រួល លឿនរហ័ស និងត្រូវបានបំពាក់លើឧបករណ៍ជាច្រើនពិសេសគឺស្មាតហ្វូន និងកុំព្យូទ័រ ដូចនេះការវាយបញ្ចូលលេខកូដនឹងត្រូវកាត់បន្ថយប្រើប្រាស់ ឬលែងប្រើក៏ថាបាននៅពេលអនាគត។

៦. ប៊ូតុង Home មកដល់ថ្ងៃនេះស្មាតហ្វូនរបស់ Apple, Samsung, OPPO, vivo, Asus, Google និង realme កំពុងស្ថិតក្នុងបរិបទស្មាតហ្វូនអេក្រង់លាតពេញ និងនៅឆ្ងាយទៅហើយពីប៊ូតុង Home ស្រេចបាត់ទៅហើយ។

៧. iPod សឹងត្រូវបានជំនួសដោយ iPhone ទាំងស្រុងនៅពេលបច្ចុប្បន្ន។ ប៉ុន្ដែនៅឆ្នាំ២០២១នេះ Apple នៅតែលក់ផលិតផលដែលមានអាយុជាង ២០ឆ្នាំ មកហើយនេះដដែល ប៉ុន្តែមិនយូរនោះទេ ពិភពលោកនឹងលែងប្រើរបស់មួយនេះ ខណៈវាបានបាត់ពីលើគេហទំព័រ Apple ទៅហើយ៕

ប្រភព៖ idropnews ប្រែ​សម្រួល៖ កុសល

មតិយោបល់