• 2021-04-28 03:09:00
  • គន្លឹះ

​តេឡេក្រាម​អាប់ដែត​ថ្មី​ឡូយ! ​ថត​សម្លេង​សារ​ដាក់​ Schedule ​ទុក​ផ្ញើ​ស្អែក​​ក៏​បាន

  • 2021-04-28 03:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​ Telegram ​បាន​បញ្ចេញ​កំណែ​អាប់​ឌែត​ចុងក្រោយ​បង្អស់​របស់​ខ្លួន​គឺ version 7.7 ​បន្ថែម​មក​ជាមួយ​នឹង​មុខងារ​ថ្មីៗ​ជា​ច្រើន​ ​តែ​មុខងារ​ ​Schedule voice chat ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជាង​គេ​ដោយ​សារ​វា​ជួយ​សម្រួល​ការងារ​បាន​មួយ​ផ្នែក​ធំ​សម្រាប់​អ្នក​មមាញឹក​ខ្លាំង។

មុខងារ​ ​Schedule voice chat

​នេះ​ជា​របៀប​ឆាត​ជា​សំឡេង​លើ​ iOS

  1. បើក​ Group ឬ Channel’s page.

  2. ចុច “Voice Chat.”

  3. រើសយក “Schedule Voice Chat.”

  4. ចុចយកកាលវិភាគចង់ដាក់ ហើយចុច “Schedule voice chat” រួចសេវជាការស្រេច។

​នៅ​លើ Android ​៖​

  1. ​បើក Group ឬ Channel’s page.

  2. ចុច​លើ​សញ្ញា ចុចតូចៗ​បីលើ menu.

  3. រើស​យក​ “Start Voice chat” then “Schedule Voice Chat.”

  4. ចុច​យក menu ហើយចុចយក​កាលវិភាគចង់ផ្ញើរ.

  5. ចុច “Schedule voice chat” ហើយសេវជាការ​ស្រេច

​លើស​ពី​នេះ​ ​មុខងារ​ដទៃ​ទៀត​មាន​ដូចជា៖​ Telegram “Payment 2.0” ​ដែល​ក្រុម​ការងារ​ដាក់​ឈ្មោះ​ថា​ ​Telegram’s in-app money transfer ​ផ្ទេរ​បាន​គ្រប់​ទម្រង់​ឆាត​ទាំង​អស់, Voice chat profile controls(ផ្តល់​ជម្រើស​ពេល​voice ​អាច​ធ្វើ​អ្វី​ផ្សេង​បាន​ដូច​ជា Edit Profile ), Pinch to zoom images (​ចុច​ពង្រីក​មើល​រូប​ក្នុង​ឆាត​កាន់​តែ​លឿន​និង​លម្អិត​ជាង​មុន​), Video player time-shifting(សារ​វីដេអូ​ចុះ​ឡើង​ក្នុង​ឆាត​បាន​) និង​ New animations on Android (រូប Sticker ស្អាតៗ​រស់​រវើក​ក្នុង​android) ៕

ទំនង​ណាស់​តើ! ​កុំ​ភ្លេច​អាប់​ឌែត​តេឡេក្រាម​ទាំង​អស់​គ្នា!​​

អត្ថបទ៖ រក្សា

មតិយោបល់