- 2021-04-27 09:54:08
- គន្លឹះ
YouTube យល់ចិត្តផ្ដល់ជម្រើសឲ្យប្រើអ៊ីនធឺណិតតាមស៊ីម មិនសូវអស់លុយច្រើន
- 2021-04-27 09:54:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTube យល់ចិត្តផ្ដល់ជម្រើសឲ្យប្រើអ៊ីនធឺណិតតាមស៊ីម មិនសូវអស់លុយច្រើន
ចន្លោះមិនឃើញ
YouTube ទើបបញ្ចេញមុខងារសម្បូរបែបបន្ថែម ដើម្បីកំណត់កម្រិតគុណភាពពេលចាក់វីដេអូ (video resolution settings) ទាំងកម្មវិធីនៅលើ Android និង iOS។ មានន័យថា បើអ៉ឺនធើណិតទូរសព្ទល្បឿនយឺត ពេលកំណត់មុខងារខាងលើ នោះវាចឹងចងចាំទុកពេលបើកលើកក្រោយទៀត។ ឧទាហរណ៍៖ កម្រិត 360p ជាដើម។ ចំណុចនេះល្អសម្រាប់ អ្នកប្តូរលុយលេងអ៊ឺនធើណិតលើស៊ីម អាចថាសន្សំសំចៃបានមួយផ្នែក ព្រោះថាបើយើងទម្លាប់បើក HD រហូត នោះវាក៏ឆាប់អស់លុយទៅតាមហ្នឹងដែរ។
មុខងារថ្មីនេះផ្ដល់ជម្រើសគុណភាពវីដេអូជា ៥ប្រភេទ ដូចជា៖
របៀបនៃការកំណត់ខាងលើ គឺបានតែវីដេអូដែលអ្នកកំពុងទស្សនាតែប៉ុណ្ណោះ ចំពោះការកំណត់តែម្ដងបានលើវីដេអូទាំងអស់ សូមជ្រើសយក Video Quality Preferences នៅខាងក្រោមគេបង្អស់។ ប៉ុន្ដែគួរឱ្យស្ដាយ នៅក្នុងមុខងារនេះ អ្នកប្រើនៅតែមិនអាចជ្រើសរើសកម្រិត 1080p ឬ 2k បានដដែល គឺរើសបានដូចការកំណត់ខាងលើដដែល។
ទោះយ៉ាងណាមុខងារនេះ YouTube ទំនងជាដាក់ឱ្យអ្នកប្រើប្រាស់ ដើម្បីកុំឱ្យពួកគេខ្វល់ខ្វាយ ឬពិបាកយល់ពីកម្រិត 480p, 1080p ឬ 2k តែប៉ុណ្ណោះ ដោយគ្រាន់តែជ្រើសរើសកម្រិតវីដេអូជាអក្សរជាការស្រេច បន្ទាប់មក YouTube នឹងដំណើរការរើសកម្រិតវីដេអូទៅតាមកម្លាំងអ៊ីនធឺណិត និងអ្វីដែលអ្នកចង់បានយ៉ាងងាយស្រួល៕