- 2021-04-23 03:07:17
- គន្លឹះ
កុំភ្លេចសម្អាតរបស់មួយនេះជាប្រចាំការពារខ្លួនពីវីរុសកូវីដ-១៩
- 2021-04-23 03:07:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេចសម្អាតរបស់មួយនេះជាប្រចាំការពារខ្លួនពីវីរុសកូវីដ-១៩
ចន្លោះមិនឃើញ
ដើម្បីការពារពីការឆ្លង មេរោគកូវីដ១៩ គឺត្រូវលាងដៃ ពាក់ម៉ាស់ និងរក្សាគម្លាត ជាប្រចាំ ប៉ុន្តែអ្នកប្រហែលជាភ្លេចសម្អាតរបស់ម្យ៉ាង ដែលអ្នកចាប់កាន់ជាប្រចាំ ហើយច្រើនដងទៀតផង នោះគឺទូរសព្ទ។
អ្នកគួរសម្អាតទូរសព្ទជាប្រចាំផងដែរ បើមិនដូច្នោះទេ កុំថាឡើយវាអាចចម្លងមេរោគកូវិដ១៩បាន វាអាចនឹងក្លាយជាទៅជាប្រភពមេរោគ និងបាក់តេរីជាច្រើនផងដែរ។ អ៊ីចឹងមកដឹងពីវិធីសម្អាតទូរសព្ទងាយៗជាមួយយើងទាំងអស់គ្នា ដើម្បីជៀសផុតពីមេរោគផ្សេងៗ ពិសេសកូវីដ១៩ ហើយនឹងមិនធ្វើឱ្យទូរសព្ទរបស់អ្នកខូចនោះទេ។
១. ត្រូវមានក្រណាត់ទន់ និងទឹកអាល់កុល តាមការជូនដំណឹងពី Apple អ្នកគួរប្រើទឹកសម្អាតណាមានជាតិអាល់កុលត្រឹម ៧០% ទើបល្អប្រសើរ។
២. សម្អាតស្រោមទូរសព្ទ ព្រោះវានៅជាប់នឹងទូរសព្ទរបស់អ្នកក្នុងរយៈពេលយូរ ដូចជាប្រភពមេរោគមួយអ៊ីចឹង គប្បីដោះវាចេញសម្អាតជាមួយនឹងទឹកធម្មតា បន្ទាប់មកសម្លាប់មេរោគម្ដងទៀតជាមួយអាល់កុល ទុកឱ្យស្ងួតជាការស្រេច។
៣. ជូតសម្អាតទូរសព្ទជាមួយសាច់ក្រណាត់ និងអាល់កុល
៤. សម្អាតគ្រប់រន្ធរបស់ទូរសព្ទ ព្រោះមេរោគ និងបាក់តេរីផ្សេងៗអាចសំងំនៅក្នុងរន្ធទាំងនោះ
៥. សម្អាតដុំសាកថ្ម និងខ្សែកាស របស់ទាំងនេះថ្វីត្បិតតែអ្នកប្រើមិនសូវញឹកញាប់ពិតមែន ប៉ុន្ដែអ្នកត្រូវតែប្រើវាម្ដងម្ដាល កុំភ្លេចសម្អាតពួកវាឱ្យស្អាត មុនចាប់កាន់ប្រើប្រាស់។
បន្ទាប់ពីសម្អាតទូរសព្ទតាមវិធីខាងលើអស់ហើយ អ្នកនឹងស្និទ្ធក្នុងការប្រើប្រាស់ពួកវា ប៉ុន្ដែកុំភ្លេចសម្អាតពួកវាឱ្យបានញឹកញាប់ផង ពិសេសបន្ទាប់ពីចេញក្រៅ ឬមានការចាប់កាន់ពីអ្នកដទៃជាដើម ព្រោះអ្នកមិនអាចមើលឃើញមេរោគកូវីដ១៩បានឡើយ គប្បីមានការបង្ការជាមុន។
គួរបន្ថែមថា ក្រៅពីសម្អាតទូរសព្ទរួចហើយ គប្បីជៀសវាងយកទូរសព្ទទៅចុចក្នុងបន្ទប់ទឹក ឬដាក់វាក្នុងហោប៉ៅមិនស្អាត ព្រោះសុទ្ធតែជាប្រភពមេរោគ ពិសេសគឺត្រូវលាងដៃឱ្យបានស្អាតមុនចាប់កាន់ទូរសព្ទប្រើប្រាស់៕