• 2021-04-21 02:48:37
  • ចំណេះដឹង

នាយកដ្ឋានព័ត៌មានវិទ្យា ប្រាប់វិធីសម្គាល់សារក្នុងក្រុម Telegram ក្នុងស្ថានភាពជំងឺកូវីដ១៩

  • 2021-04-21 02:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានបន្តខិតខំដាក់ជូននូវវិធានការចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលក្នុងសហគមន៍។ លើសពីនេះដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធបានបង្កើតនូវក្រុម (Group) ឆ្លើយឆ្លងសារអេឡិចត្រូនិកថ្នាក់ជាតិ និងក្រោមជាតិ រហូតដល់ស្រុក ខណ្ឌ តួយ៉ាងក្រុម Telegram ជាដើម។

ដើម្បីបង្កើនប្រសិទ្ធភាព និងរក្សាឯកជនភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការចែករំលែកនូវយន្តការគាំពារមួយចំនួន ដូចខាងក្រោម៖

១- សូមធ្វើការផ្ទៀងផ្ទាត់អំពីក្រុមសារអេឡិចត្រូនិក (Chat Group) មុននឹងធ្វើការចូលជាសមាជិក និងធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើមានការសង្ស័យលើក្រុមសារអេឡិចត្រូនិក ដែលមានគោលបំណងទុច្ចរិត (បង្ហោះពត៌មានបង្កចលាចល លួចព័ត៌មាន។)។

២- សូមធ្វើការកំណត់គណនីអភិបាលក្រុមសារអេឡិចត្រូនិក (Admin) និងធ្វើការបញ្ជូនឯកសារចាំបាច់ផ្សេងៗផ្ទាល់ទៅកាន់គណនីអភិបាល (Admin) ឬគណនីសម្របសម្រួល (Coordinator) ជាជាងការផ្ញើចូលក្នុងក្រុម ដែលអ្នកដទៃ (ពុំមែនអាជ្ញាធរមានសមត្ថកិច្ច) អាចធ្វើការចូលមើល ឬទាញយកឯកសារសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

៣- សូមធ្វើការចែករំលែកនូវព័ត៌មានដែលមានប្រភពច្បាស់លាស់ និងធ្វើការបង្ហោះនូវមតិយោបល់ប្រកបដោយសីលធម៌ និងទំនួលខុសត្រូវ។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់