• 2021-04-14 04:40:00
  • ចំណេះដឹង

មកស្គាល់បុរសដែលដើរតួក្នុងហ្គេម Red Alert និង Yuri

  • 2021-04-14 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ Red Alert និង Yuri មាន​មនុស្ស​ជា​ច្រើន​ច្បាស់​ជា​ស្គាល់​ថា​វា​ជា​ហ្គេម​ដែល​ពេញ​និយម​ខ្លាំង​កាល​ពី​ជាង ២០ ឆ្នាំ​មុន។ ហ្គេម​នេះ​គឺ​ជា​វគ្គ​នៃ​​ស៊េរី​ហ្គេម Command & Conquer បង្កើត​ឡើង​ដំបូង​ដោយ Westwood Studios ចាប់​ពី​ឆ្នាំ ១៩៩៥ មក។

ក្នុង​ស៊េរី​ហ្គេម Command & Conquer គេ​តែង​ឃើញ​មាន​តួ​អង្គ​ Kane ដែល​មាន​បង្ហាញ​មុខ​ក្នុង​វគ្គ​ជា​ច្រើន​នៃ​ស៊េរី​ហ្គេម។ តួអង្គ Kane នេះ​គឺ​សម្ដែង​ដោយ​លោក Joseph David Kucan ជនជាតិអាមេរិក ដែល​លោក​គឺ​ជា​អ្នក​បង្កើត​វីដេអូ​ហ្គេម, អ្នក​ដឹក​នាំ​ការ​ផលិត​ហ្គេម, តារា​សម្ដែង, អ្នក​សរសេរ​សេនារីយ៉ោ​សម្រាប់​ក្រុមហ៊ុន​ហ្គេម និង​​ផលិតកម្ម​ភាពយន្ត​ជា​ច្រើន។

លោក Kucan ចាប់​ផ្ដើម​ធ្វើ​ការ​ជា​មួយ​ Westwood Studios នា​ឆ្នាំ ១៩៩២ ដែល​ដើម​ឡើយ​លោក​​មាន​តួនាទី​ជា​អ្នក​ដឹក​នាំ​ការ​បញ្ចូល​សំឡេង។ នៅ​ក្នុង​​វគ្គ​ដំបូង​នៃ​ហ្គេម​ Command & Conquer លោក​បាន​​ដើរ​តួ​ជា​តួអង្គ​ល្បី​មួយ​គឺ Kane ដែល​ជា​មេដឹកនាំ​​នៃ​ចលនា​សាសនា​ដ៏​ធំ​មួយ​ឈ្មោះ​ថា Brotherhood of Nod។

បុរស​វ័យ ៥៥ឆ្នាំ​រូប​នេះ បាន​បន្ត​ដើរ​តួ​ជា Kane ក្នុង​វគ្គ​ជា​ច្រើន​ទៀត​រួម​មាន ៖

  • Command & Conquer: Red Alert (ឆ្នាំ ១៩៩៦)

  • Command & Conquer: Tiberian Sun (ឆ្នាំ ១៩៩៩)

  • Command & Conquer: Firestorm (ឆ្នាំ ២០០០)

  • Command & Conquer: Yuri's Revenge (ឆ្នាំ ២០០១)

  • Command & Conquer: Renegade (ឆ្នាំ ២០០២)

  • Command & Conquer 3: Tiberium Wars (ឆ្នាំ ២០០៧)

  • Command & Conquer 3: Kane's Wrath (ឆ្នាំ ២០០៨)

  • Command & Conquer 4: Tiberian Twilight (ឆ្នាំ ២០១០)

​​​​​​នៅ​ឆ្នាំ ២០០៨ ​ឈ្មោះ​របស់​លោក Kucan ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក Guinness World Record Gamer's Edtion ឆ្នាំ ២០០៨ ក្នុង​នាម​ជា​អ្នក​ដើរ​តួ​អង្គ​ដដែល​ក្នុង​​​ស៊េរី​វីដេអូ​ហ្គេម​បាន​យូរ​ឆ្នាំ​ជាង​គេ ជា​មួយ​ការ​ដើរ​តួ​ជា Kane៕

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ សុខហេង

មតិយោបល់