• 2021-04-12 09:50:24
  • ចំណេះដឹង

រឿង​ពីរ​នេះ​​ បង្ហាញ​លើ Facebook អាច​នាំទុក្ខដាក់ខ្លួន​បាន!

  • 2021-04-12 09:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ Facebook ម្នាក់ៗ​តែង​​តែ​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជា​ច្រើន​នៅ​លើ​ Profile របស់​ខ្លួន​ដើម្បី​ឲ្យ​​អ្នក​ដទៃ​ដឹង​ពី​ខ្លួន​កាន់​តែ​ច្បាស់។ តែ​ពួក​គេ​ប្រហែល​មិន​ដឹង​ទេ​ថា​​ការ​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​នេះ​អាច​​នាំ​ទុក្ខ​ដោយ​មិន​ដឹង​ខ្លួន​បាន។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​ព័ត៌មាន​សំខាន់ៗ​អ្នក​គួរ​លុប​ចេញ​ពី​ Facebook បើ​មិន​ចង់​ស្ដាយ​ក្រោយ៖

១. ថ្ងៃ​ខែ​ឆ្នាំ​កំណើត ៖​​​​​​​​​​​​​​​​​​​​

​​​​​​​​​ការ​បង្ហាញ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​លើ​ Facebook បាន​ក្លាយ​ជា​ប្រពៃណី​មួយ​ ​ដោយ​មួយ​ភាគ​ធំ​​បង្ហាញ​វា​ឡើង​ដើម្បី​​ទទួល​ការ​ជូនពរ​ថ្ងៃ​កំណើត​ពី​បណ្ដា​មិត្តភ័ក្ដិ​។ តែ​ការ​បង្ហាញ​នេះ​ក៏​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ​ ព្រោះ​ថា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​​ អាច​ឲ្យ​ជន​ខិល​ខូច​ងាយ​ស្រួល​ Hack ចូល​​​កុង​ធានា (តាម​ការ​ស្មាន​លេខ​កូដ​ដោយ​ប្រើ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​​) និង គណនី​ផ្ទាល់​ខ្លួន​ដទៃ​ទៀត។

យ៉ាងណាក្ដី​គោលការណ៍​របស់​​ Facebook ​មិន​អាច​ឲ្យ​អ្នក​មិន​បញ្ចូល​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​បាន​នោះ​ទេ​ ប៉ុន្តែ​អ្នក​អាច​ប្រើ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្លែង​ក្លាយ​ជំនួស​​ព័ត៌មាន​ពិត​ប្រាកដ​បាន។ មួយ​វិញ​ទៀត​អ្នក​អាច​បញ្ចូល​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​​​ពិត​បាន ប៉ុន្តែ​កុំ​បង្ហាញ​វា​ជា​សាធារណៈ​ដោយ​ដាក់​ជា​ "Only Me” បាន​ហើយ។

២. អាសយដ្ឋាន​ទី​លំនៅ ៖

​​​​​ ​ប្រសិន​បើ​ចង់​ប្រាប់​អ្នក​ដទៃ​ថា​អ្នក​នៅ​ទីណា​នោះ​គួរ​កុំ​ប្រកាស​ជា​សាធារណៈ​ដោយ​បង្ហាញ​លើ Profile ​ផ្ទុយ​ទៅ​វិញ​គួរ​តែ​ប្រាប់​ជា​សម្ងាត់​តាម​រយៈ​ Chat ជំនួស​វិញ។ ប៉ុន្តែ​អ្នក​ក៏​អាច​បង្ហាញ​លើ​ Profile បាន​ដោយ​ប្រាប់​តែ​តំបន់​ ឬ ទីក្រុង​ដែល​អ្នក​រស់នៅ​បាន​ហើយ៕

ប្រភព៖ Independent ប្រែសម្រួល៖ សុខហេង

មតិយោបល់