• 2021-04-06 02:48:40
  • ចំណេះដឹង

គ្រាន់តែលេខទូរសព្ទឈប់ប្រើសោះ ក៏អាចហេគចូល គណនីអនឡាញរបស់អ្នកបានដែរ!

  • 2021-04-06 02:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វីគ្រាន់តែលេខទូរស័ព្ទឈប់ប្រើសោះជនអនាមិកអាចលួចចូលប្រើប្រាស់គណនីអ៊ីនធឺណេតបាន? (ដូចជា៖ គណនី Facebook, Telegram, Gmail, Domain Hosting….)។ ហើយកន្លងមកអ្នកប្រើប្រាស់មួយចំនួនធំ បានសាកសួរ នូវសំនួរមួយចំនួនថា៖

  • ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

  • ហេតុអ្វីគណនីរបស់ពួកគាត់ត្រូវបានជនអនាមិកជ្រៀតចូលបាន?

  • ហេតុអ្វីព័ត៌មាន ឬសារសម្ងាត់របស់ពួកគាត់លេចធ្លាយ?

រូបតំណាង

ខាងក្រោមនេះគឺជាបច្ចេកទេសមួយ ដែលជនខិលខូចបានប្រើដើម្បីធ្វើការលួចយក ឬកាន់កាប់គណនីពុកម៉ែបងប្អូន ប្រើប្រាស់វិធីសាស្ត្រដូចខាងក្រោម៖

  • ពុកម៉ែបងប្អូនពុំបានធ្វើការផ្លាស់ប្តូរព័ត៌មានគណនី ពិសេសលេខទូរស័ព្ទឈប់ប្រើ ដែលលេខទូរស័ព្ទនោះត្រូវបានក្រុមហ៊ុនកាត់ប្រព័ន្ធ និងធ្វើការដាក់លក់ឡើងវិញ

  • ជនខិលខូចបានទិញលេខទូរស័ព្ទខាងលើ ហើយធ្វើការបង្កើត ឬស្នើសុំផ្លាស់ប្តូរលេខសម្ងាត់គណនីអ៊ីនធឺណេត (ឧទាហរណ៍៖ Facebook Telegram Gmail Domain Hosting ។ល។) និងធ្វើការគ្រប់គ្រងគណនីទាំងនោះតែម្តង

  • បន្ទាប់ពីទទួលបានសិទ្ធិគ្រប់គ្រង ជនខិលខូចទាំងនោះនឹងស្វែងរកព័ត៌មានសម្ងាត់ផ្សេងៗ រួចធ្វើការចែកចាយ ឬគម្រាមទារប្រាក់ពីជនរងគ្រោះជាដើម។

ដើម្បីការពារពីបញ្ហាខាងលើ សូមពុកម៉ែបងប្អូន អនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

  • ធ្វើការកំណត់លេខសម្ងាត់ 2FA បន្ថែមលើការផ្ទៀងផ្ទាត់លើលេខទូរស័ព្ទតែម្យ៉ាង តួរយ៉ាងក្នុងកម្មវិធី Telegram -> Setting -> Privacy and Security -> Two-Step Verification។ ចំនែកកម្មវិធី Face-book -> Settings & Privacy -> Settings -> Security and Login -> Two-Factor Authentication -> Authentication App (អាចលុប 2FA តាមលេខទូរស័ព្ទ)

  • ចំពោះគណនីអ៊ីម៉ែល តួរយ៉ាង Gmail លោកអ្នកអាចធ្វើការកំណត់ការប្តូរលេខសម្ងាត់តាមរយ:មធ្យោបាយផ្សេង ក្រៅពីប្រើប្រាស់លេខទូរស័ព្ទ ជំនួសដោយការប្រើប្រាស់គណនីអ៊ីម៉ែលផ្សេងមួយទៀតជំនួស។

  • សូមធ្វើការចុះឈ្មោះប្រើប្រាស់ស៊ីមកាត ដោយប្រើប្រាស់អត្តសញ្ញាណត្រឹមត្រូវ ដើម្បីងាយស្រួលរាយការណ៍ករណីបាត់ ឬស្នើសុំសិទ្ធិប្រើប្រាស់ផ្សេងៗ

  • ក្នុងករណីលោកអ្នកចង់ប្រើប្រាស់លេខទូរស័ព្ទក្នុងការកំណត់សុវត្ថិភាពផ្សេងៗ សូមធ្វើការផ្លាស់ប្តូរភ្លាមៗនៅពេលដែលលេខទូរស័ព្ទទាំងនោះឈប់ប្រើប្រាស់

  • ធ្វើការរាយការណ៍ជូនសមត្ថកិច្ចក្នុងករណីទទួលបានសារគម្រាម ស្តីពីព័ត៌មាន ឬសារសម្ងាត់នៃគណនីអ៊ីនធឺណេតរបស់លោកអ្នក។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់