- 2021-03-25 08:43:20
- គន្លឹះ
តិចនិកពិសេស! ធ្វើឱ្យថ្ម iPhone របស់អ្នកប្រើបានយូរជាងមុន
- 2021-03-25 08:43:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកពិសេស! ធ្វើឱ្យថ្ម iPhone របស់អ្នកប្រើបានយូរជាងមុន
ចន្លោះមិនឃើញ
iPhone ឆាប់អស់ថ្មនៅតែជាបញ្ហាចោទសព្វថ្ងៃ ត្បិតអីអ្នកប្រើដោនឡូតកម្មវិធីជាច្រើនរាប់ភ្លេច។ ម្យ៉ាងទៀត iPhone ក៏មានមុខងារថ្មីៗសម្បូរបែបទៀត អ៊ីចឹងហើយបានម្ចាស់ iPhone កាន់ប្រើជាប់ជានិច្ច។ ថ្ងៃនេះ Sabay នឹងណែនាំតិចនិចពិសេសៗដើម្បីជួយសន្សំថាមពលថ្មរបស់អ្នកឱ្យប្រើបានយូរជាងរាល់ដង តាមវិធីខាងក្រោមនេះ៖
១. Background App Refresh ឧទាហរណ៍ថា អ្នកទទួលបានដំណឹងថ្មីៗពីកម្មវិធីមួយដោយមិនបានបើកកម្មវិធីនោះទេ នោះហើយជាអ្វីដែល Background App Refresh កំពុងដំណើរការ ហើយវាក៏ជាចំណុចស៊ីថ្មគួរសម បើអ្នកមានកម្មវិធីច្រើនដំណើរការរួមគ្នា។
អ្នកអាចបិទកម្មវិធីមួយចំនួនដែលប្រើមុខងារខាងលើ ដោយចូលទៅកាន់៖
២. Location Services កម្មវិធីមួយចំនួនគឺប្រើមុខងារទីតាំងរហូតតែម្ដង ដើម្បីចាប់យកទីតាំងដែលអ្នកកំពុងស្ថិតនៅផ្ទាល់។ ឧទាហរណ៍៖ រាល់ពេលអ្នក Share location លើកម្មវិធី Facebook Messenger ឬ Google Maps ទៅកាន់អ្នកដទៃ នោះក៏ជាមូលហេតុប្រើថាមពលថ្មច្រើនដែរ។ ដូចនេះសូមបិទមុខងារណាមួយដែលអ្នកគិតថា មិនចង់ឱ្យកម្មវិធីនោះប្រើទីតាំង ជាប់ជានិច្ចដែលវាបណ្ដាលថ្មទូរសព្ទធ្វើការច្រើនឆាប់អស់។
របៀតបិទសូមចូលទៅកាន់៖
៣. មុខងារ Fetch និង Push នៃកម្មវិធី Mail ដើម្បីទទួលបានអ៊ីមែលថ្មីៗ កម្មវិធី Mail ត្រូវដំណើរការលើផ្ទៃខាងក្រោយនៃទូរសព្ទជានិច្ច។ វិធីដំណើរការនោះមានពីរគឺ Push ទាញយកអ៊ីមែលភ្លាមៗ ខណៈអ៊ីមែលមានការផ្ញើចេញចូល និង Fetch គឺទាញយកអ៊ីមែលតាមការកំណត់របស់អ្នកចង់បាន។
ដូចនេះមុខងារ Push ក៏ជាមូលហេតុស៊ីថ្មច្រើនដែរ ព្រោះវានឹងទាញយកអ៊ីមែលថ្មីៗជាប់ជានិច្ច។ អ្នកក៏អាចបិទមុខងារងារនេះដើម្បីសន្សំសំចៃថ្មដោយចូលទៅកាន់៖
៤. ប្រើ Low Power Mode ជាមុខងារសន្សំសំចៃថាមពលថ្មលើ iPhone។ ដើម្បីបើកមុខងារនេះ ចុច Control center រួចចុចយករូប iCon ថ្ម។ ឬចូលកាន់ Setting > Battery > Low Power Mode ចុចយក Enable ជាការស្រេច។
៥. អាប់ឌែតទៅ iOS ជំនាន់ចុងក្រោយ នៅក្នុងជំនាន់ខ្លះនៃ iOS អាចមានបញ្ហាសេវាទូរសព្ទ ឬបញ្ហាស៊ីថាមពលថ្មជាដើម ដូចនេះកុំភ្លេចអាប់ឌែត iOS ទៅជំនាន់ចុងក្រោយបំផុត ដើម្បីដោះស្រាយបញ្ហាស៊ីថ្មផងដែរ។
របៀបអាប់ឌែត iOS គឺចូលទៅកាន់ Settings > General > Software Update។
៥. បើកមុខងារ Dark Mode មុខងារនេះធ្វើឱ្យអេក្រង់ងងឹត ឬមានពណ៌ខ្មៅ មិនសូវស៊ីថ្មដូចនឹងអេក្រង់ពណ៌សនោះទេ។ របៀបបើកមុខងារនេះគ្រាន់តែចុចទៅលើ៖