/inter17/60545a1f2e1ef_1616140800_medium.jpg)
- 2021-03-19 08:03:27
- ចំណេះដឹង
ឡានគ្រប់ម៉ាក ចង់កែឡើងស៊េរីបែបណា មានវិធីអាចឆែកដឹងភ្លាម (មានវីដេអូ)
- 2021-03-19 08:03:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានគ្រប់ម៉ាក ចង់កែឡើងស៊េរីបែបណា មានវិធីអាចឆែកដឹងភ្លាម (មានវីដេអូ)
ចន្លោះមិនឃើញ
នៅពេលគេចង់ដឹងពីស៊េរីឆ្នាំរថយន្ត បើគ្រាន់តែមើលរាងខាងក្រៅពេលខ្លះអាចខុសដោយសារមានការលួចកែច្នៃ។ ក្រៅពីការមើលឬ វិភាគរូបរាង នៅមានវីធីមួយនោះគឺ ការឆែក (ពិនិត្យ) ឲ្យដឹងច្បាស់បំផុតទោះជើងខ្លាំងប៉ុណ្ណាក៏ពិបាកបំភាន់ភ្នែកបានដោយមើលត្រង់ចំណុច VIN (Vehicle Identification Number) ។
VIN គឺជាលេខកូដសម្គាល់រថយន្តមានចំនួន ១៧ ខ្ទង់ដោយលាយចម្រុះទាំងលេខនិងអក្សរ ដែលច្រើនដាក់នៅលើតាប្លូផ្នែកចង្កូតអ្នកបើកបរ និងចំហៀងទ្វារនៅមានគ្រប់រថយន្តទាំងអស់។
ការមើលស៊េរីឆ្នាំរថយន្តតាម VIN គឺត្រូវរាប់យកលេខឬអក្សរនៅខ្ទង់ទី ១០ មកផ្ទៀងផ្ទាត់។ ឧទាហរណ៍៖ VIN ចំនួន ១៧ ខ្ទង់មានលេខកូដ JTJGF10U120136756។ លេខខ្ទង់ទី១០គឺលេខ (២) ដូចនេះរថយន្តនេះជាស៊េរីឆ្នាំ ២០០២ ប៉ុន្តែរថយន្តចាប់ពីស៊េរី ២០១០ ប្តូរយកលេខរៀងតាមអក្សរ A, B, C,D ដូចខាងក្រោម៖
នេះជាគន្លឹះដែលអ្នកប្រើប្រាស់រថយន្តដែលមានបំណងចង់ទិញរថយន្តអាចយកមកប្រើប្រាស់ ជៀសវាងការនិយាយបោកប្រាស់ ។
ម្យ៉ាងទៀត វាក៏អាចជួយសន្សំសំចៃពេលវេលាបានច្រើន ជាជាងការស្វែងរករូបភាពពីអ៊ិនធើណិតមកផ្ទៀងផ្ទាត់អាចនឹងមានការភ័ន្តច្រឡំដោយប្រការណាមួយ។
ចង់ដឹងច្បាស់សូមទស្សនាវីដេអូឆែកមើលស៊េរីឆ្នាំរថយន្តលើ VIN៖