• 2021-03-16 07:09:08
  • គន្លឹះ

ក្ដារចុច Google បញ្ចូល​អក្សរ​ខ្មែរនិង​បច្ចេកវិទ្យាបញ្ជា​ដោយ​សំឡេង​

  • 2021-03-16 07:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gboard គឺជា​ក្ដារចុច​ទំនើប​មួយ​របស់ Google ដែល​មាន​អ្នក​អភិវឌ្ឃន៍(developer) រាប់​រយ​នាក់បាន​ប្រឹង​ប្រែង​ដាក់​បញ្ចូល​ភាសា​ច្រើន​ជាង ១០០ ភាសា​ទូទាំង​ពិភពលោកដើម្បី​សម្រួល​ដល់​ការ​សរសេរ ឬ​វាយ​ពាក្យ​លើ​អ៊ីនធឺណិត​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្រុម​ការងារ Google keyboard ក៏​បាន​ដាក់​បញ្ចូល​ភាសាខ្មែរ​មួយ​ទៀតក្នុង​ចំណោម​ភាសា​ដទៃ។

បើគិត​ទៅ​តាំង​ពី​ឆ្នាំ ២០១៦ មក​ដល់​បច្ចុប្បន្ន​ក្រុមការងារ​បាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​ដូច​ជា បច្ចេកវិទ្យា Voice Typing (និយាយ​ជា​សំឡេង​ឲ្យ​ក្ដារចុច​រត់​អក្សរ​​ស្វ័យ​ប្រវត្តិ) ។ បញ្ជាក់៖ ពេលនេះមិនទាន់អាចបញ្ជាជាភាសាខ្មែរបាននៅឡើយទេ។

Voice Typing

លើសពី​នេះ​ទៀត Gboard របស់ Google មាន​មុខងារថ្មីៗ Search & Share រូប Emoji ស្អាតៗ មាន​រូប GIF ប្លែកៗ​សម្រាប់​លេង​សារ មុខងារ Multilingual typing(​មិន​ចាំបាច់​ប្តូរ​ក្ដារ​ចុច​រញ៉េរញ៉ៃ​ទេ) មុខងារ​ Text Correction(កែពាក្យខុសឲ្យ​មកត្រូវវិញ) និង​មុខងាររចនានុក្រមជាង ១០០ ភាសានិង​មុខងារ Google Translate ជា​ដើម។

របៀប​ប្រើងាយៗប៉ុណ្ណោះ អ្នកគ្រាន់​តែ​ដោនឡូត​យក​មក​ដាក់​លើទូរសព្ទ រួចចូ​ល​ទៅ Language រើស​យក add យកភាសាខ្មែរ។ បន្ទាប់មក​ពេល​ចង់​សរសេរ ចុច​លើ​រូបផែនដី យកក្តារចុច​ខ្មែរជា​ការស្រេច៕

ចង់​ដោនឡូត ចុច​នៅ​ទីនេះ App Store | Play Store

អត្ថបទ៖ រក្សា

មតិយោបល់