• 2021-03-15 04:05:46
  • គន្លឹះ

កុំប្រហែស! ២ចំណុចសំខាន់ៗនេះ​ជា​គន្លឹះ​សុវត្ថិភាព​ការពារ​ខ្លួនលើ​ Telegram

  • 2021-03-15 04:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីផ្ញើសារ Telegram ត្រូវបានមនុស្សជាច្រើនប្រើលើសពីមធ្យោបាយទំនាក់ទំនង ដោយមានការផ្ទេរឯកសារ និងចែករំលែកទិន្នន័យ ព្រោះតែភាពងាយស្រួលរបស់វា។ ​ទិន្ន័យរបស់អ្នកប្រើមានសារសំខាន់ខ្លាំង​ណាស់​(ទាំងយើង​ទាំង​គេ​មិន​ចង់​ឲ្យ​នរណា​ដឹង​ឡើយ​) ដូចនេះ [Sabay] នឹងចែករំលែក ២ចំណុចសំខាន់ៗដើម្បី​ការពារខ្លួន ជៀសវាងប៉ះពាល់របស់អាយុជីវិត(អាខោន)គណនីរបស់អ្នក។

វិធីទី១ ប្រើលេខកូដ២ជាន់ Two-Step Verification

អ្នកប្រើកម្មវិធីផ្ញើសារ Telegram ជាច្រើនប្រហែលជាដឹងហើយថា ជាស្វ័យប្រវត្តិ ការ log in ចូលទៅប្រើប្រាស់គឺមានភាពងាយស្រួល គ្រាន់តែបញ្ចូលលេខទូរសព្ទ បន្ទាប់មកបញ្ចូលលេខកូដ ដែលក្រុមហ៊ុនផ្ញើចូលមកលេខទូរសព្ទជាការស្រេច។ ដូចនេះអ្នកសាកស្រមៃមើល បើលេខទូរសព្ទរបស់អ្នកត្រូវគេរើសបាន ឬនរណាមានបំណងចូលទៅប្រើប្រាស់ Telegram របស់អ្នកក្នុងបំណងមិនល្អ នោះនឹងមានហានិភ័យធំជាមិនខាន។ ដូចច្នេះ អ្នកអាចដាក់ សម្ងាត់ពីរជាន់ (Two-Step Verification) បន្ថែមបាន។

របៀបដាក់ Two-Step Verification

  • ចូលទៅកាន់ Setting > Privacy and Security
  • ចុចលើ Two-Step Verification ដើម្បីបើកមុខងារនេះ
  • ចុចលើ Set Additional Password ដើម្បីដាក់លេខសម្ងាត់
  • បញ្ចូលលេខសម្ងាត់ និងបញ្ចូលម្ដងទៀតឱ្យដូចគ្នាដើម្បីបញ្ជាក់
  • Hint ជាពាក្យគន្លិះណាមួយដែលអ្នកប្រើដើម្បីរំលឹកខ្លួនឯង ពេលភ្លេចលេខសម្ងាត់
  • ដាក់ Recovery Email ដើម្បីជាជំនួយបន្ថែម ដើម្បីកំណត់លេខសម្ងាត់ឡើងវិញ ក្នុងករណីភ្លេចលេខសម្ងាត់
  • វាយបញ្ចូលលេខកូដបញ្ជាក់ដែលផ្ញើចូលអ៊ីមែល បន្ទាប់មកចុច Return to Settings ជាការស្រេច។

គួរបញ្ជាក់ថា Two-Step Verification ជាលេខកូដមួយតង់បន្ថែមទៀត ក្រៅពីលេខកូដដែលក្រុមហ៊ុនផ្ញើចូលមកលេខទូរសព្ទរបស់អ្នក។

វិធីទី២ ប្រើលេខកូដ២ជាន់ Two-Step Verification

ក្នុងករណីអ្នកប្រើប្រាស់មានគណនី Telegram ច្រើន ហើយអ្នកត្រូវប្ដូរទៅគណនីផ្សេងទៀត ក្នុងរយៈពេលយូរណាមួយ នោះវាអាចបង្កជាហានិភ័យបានផងដែរ។ យោងតាមគោលការណ៍ទិន្នន័យឯកជនភាពរបស់ Telegram ដើម្បីសុវត្ថិភាពទិន្នន័យ គឺក្រុមហ៊ុននឹងលុបគណនី រួមទាំងទិន្នន័យរបស់អ្នកប្រើប្រាស់ចោល បើអ្នកប្រើមិនបាន Online ក្នុងរយៈពេល អំឡុង៣ខែ ៦ខែ ឬ១ឆ្នាំ។ ដូចនេះ អ្នកអាចចូលទៅកំណត់ បន្ថែមរយៈពេលឱ្យកាន់តែច្រើន ក្នុងករណីភ្លេចមិនបាន Log in ចូលទៅប្រាស់គណនី Telegram ដើម្បីធានាថាទិន្នន័យ ឬគណនី របស់អ្នកមិនត្រូវបានក្រុមហ៊ុនលុបចោល។

របៀបបន្ថែមពេលវេលា កុំឱ្យ Telegram លុបគណនីរបស់អ្នក

  • ចូលទៅកាន់ Setting > Privacy and Security
  • ជ្រើសយក Automatically Delete My Account
  • បន្ទាប់មករើសយកចំនួនខែ ជាការស្រេច៕

អត្ថបទ៖ កុសល

មតិយោបល់