• 2021-03-11 08:14:30
  • ចំណេះដឹង

ត្រកូល Lexus RX 300 ដឹង​ថា​ ម៉ូដែល​​ណា ស៊ីសាំង​ច្រើនជាង​គេ

  • 2021-03-11 08:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus គឺ​ជា​ម៉ាក​រថយន្ត​ដ៏​ពេញ​និយម​មួយនៅ​ក្នុង​ពិភពលោក ដោយ​សារ​តែ​ការ​រចនា​ប្រកប​ដោយ​ភាព​ទាក់​ទាញ គ្រឿង​ក្នុង​ប្រកប​ដោយ​ប្រណីត​ភាព និង​មាន​ភាព​ធន់​ក្នុង​ការ​បើកបរ។

ដោយ​សារ​វា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​មេ Toyota ប្រទេស​ជប៉ុន ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លេខ ១ លើ​ពិភពលោក​នោះ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទិញ​យក​មក​ប្រើប្រាស់​ទៅ​ទៀត។

យ៉ាងណាមិញ អ្នក​ប្រើប្រាស់​មួយ​ចំនួន​ក៏​បាន​ត្រិះរិះ​ពិចារណា​ចំពោះ​កម្រិត​ស៊ីសាំងរបស់​រថយន្ត Lexus តាម​ម៉ូដែល​នីមួយៗ​ ព្រោះ​ថា​ពេល​ប្រើប្រាស់​រថយន្ត អត្រា​ស៊ីសាំង​នេះ​ហើយ ដែល​បង្ហាញ​ថា​យើង​នឹង​ត្រូវ​ចំណាយ​ជា​ប្រចាំ​ជាមួយ​រថយន្ត​នេះ​ដល់​កម្រិត​ណា។

ខាង​ក្រោម​នេះ​ជា​អត្រា​ស៊ី​សាំង​របស់​រថយន្ត Lexus៖

Lexus RX300

  • ស៊េរី​ឆ្នាំ ១៩៩៩ (ប៉ុង ) ស៊ី​សាំង​ជា​មធ្យម ១៣,១០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ​ ក្នុង​ក្រុង ១០,៧០ លីត្រ ក្រៅ​ក្រុង)

  • ស៊េរី​ឆ្នាំ ១៩៩៩ (ប៉ុង ) ស៊ី​សាំង​ជា​មធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ​ ក្នុង​ក្រុង ១១,៨០ លីត្រ ក្រៅ​ក្រុង)

  • ស៊េរី​ឆ្នាំ ២០០០ (ប៉ុង ) ស៊ី​សាំង​ជា​មធ្យម ១៣,១០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ​ ក្នុង​ក្រុង ១០,៧០ លីត្រ ក្រៅ​ក្រុង)

  • ស៊េរី​ឆ្នាំ ២០០០ (ប៉ុង ) ស៊ី​សាំង​ជា​មធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៥,៧០ លីត្រ​ ក្នុង​ក្រុង ១១,៨០ លីត្រ ក្រៅ​ក្រុង)

  • ស៊េរី​ឆ្នាំ ២០០១ (ប៉ុង ) ស៊ី​សាំង​ជា​មធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៥,៧០ លីត្រ​ ក្នុង​ក្រុង ១១,៨០ លីត្រ ក្រៅ​ក្រុង)

  • ស៊េរី​ឆ្នាំ ២០០២ (ប៉ុង ) ស៊ី​សាំង​ជា​មធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ​ ក្នុង​ក្រុង ១១,២០ លីត្រ ក្រៅ​ក្រុង)

  • ស៊េរី​ឆ្នាំ ២០០២ (ប៉ុង ) ស៊ី​សាំង​ជា​មធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៥,៧០ លីត្រ​ ក្នុង​ក្រុង ១១,៨០ លីត្រ ក្រៅ​ក្រុង)

  • ស៊េរី​ឆ្នាំ ២០០៣ (ប៉ុង ) ស៊ី​សាំង​ជា​មធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៤,៧០ លីត្រ​ ក្នុង​ក្រុង ១១,២០ លីត្រ ក្រៅ​ក្រុង)

  • ស៊េរី​ឆ្នាំ ២០០៣ (ប៉ុង ) ស៊ី​សាំង​ជា​មធ្យម ១៣,៨០ លីត្រ/១០០គ.ម (១៥,៧០ លីត្រ​ ក្នុង​ក្រុង ១១,៨០ លីត្រ ក្រៅ​ក្រុង)

ដោយសារវាជាប្រភេទរថយន្តមួយទឹកដូចនេះសម្រាប់​ការប្រើប្រាស់នៅកម្ពុជាអាច​ខុសគ្នាតិចតួច។ សម្រាប់​រថយន្ត​ Lexus ម៉ូដែល​ផ្សេង​ទៀត សូម​តាម​ដាន​ទស្សនា​ជាមួយ Sabay ទាំង​អស់​គ្នា។

ប្រភព៖ fueleconomydb ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់