• 2021-03-10 02:54:38
  • ចំណេះដឹង

អ្វីទៅជាបណ្តាញទូរគមនាគមន៍ 5G? ត្រូវបានបង្កើតឡើងឆ្នាំណា?

  • 2021-03-10 02:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

5G គឺជាបច្ចេកវិទ្យាបណ្តាញទូរគមនាគមន៍ជំនាន់ទី៥ ដែលផ្តល់ល្បឿនលឿនជាងបច្ចេកវិទ្យា 4G រហូតដល់ ២០ដង។ យោងលើឯកសារកំណត់ស្តង់ដារ 5G របស់សហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ល្បឿនបណ្តាញណេតវើក (Network) របស់បច្ចេកវិទ្យា 5G អាចមានល្បឿនអប្បរមារហូតដល់ 20 Gb/s សម្រាប់ទាញយក (Download) និង 10 Gb/s សម្រាប់អាប់ឡូត (Upload)។

ដោយសារតែល្បឿនដ៏លឿនរបស់បច្ចេកវិទ្យា 5G វានឹងកាន់តែផ្តល់ភាពងាយស្រួលក្នងការតភ្ជាប់ទំនាក់ទំនងរវាង មនុស្ស ទីក្រុងវ័យឆ្លាត (Smart City Infrastructure) និងឧបករណ៍បច្ចេកវិទ្យា (Internet of Things) ជាដើម។

ប្រតិបត្តិការទូរគមនាគមន៍ជុំវិញពិភពលោក បានចាប់អារម្មណ៍នឹងបច្ចេកវិទ្យានេះ និងព្យាយាមបំពេញស្តង់ដារ (IMT-2020) ដែលកំណត់ដោយ ITU។ អំឡុងឆ្នាំ២០១៥ ក្រុមហ៊ុន Verizon បានបង្កើតវេទិកាបច្ចេកវិទ្យា 5G ដោយសហការជាមួយក្រុមហ៊ុន Cisco, Ericsson, Nokia និងក្រុមហ៊ុន Apple។

ការបង្កើតវេទិកាបច្ចេកវិទ្យា 5G នេះគឺក្នុងគោលបំណងសហការសិក្សាលើតម្រូវការបច្ចេកទេសនៃស្តង់ដារ 5G ដោយបង្កើតក្រុមប្រឹក្សាស្តង់ដារដែលមានឈ្មោះ 3GPP។ អំឡុងឆ្នាំ២០១៨ ក្រុមហ៊ុន AT&T បានបង្កើតតារាងតម្រូវការ 5G របស់ខ្លួន បន្ទាប់ពីក្រុមប្រឹក្សាស្តង់ដារ 3GPP ផ្សព្វផ្សាយស្តង់ដារ 5G ជាសាធារណៈ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់