• 2021-03-02 07:22:33
  • ចំណេះដឹង

ចង់ទិញឡានមួយទឹកពីអាមេរិកផ្ទាល់ ដឹងអត់តម្លៃដឹក ១គ្រឿងៗសុីថ្លៃប៉ុន្មាន?

  • 2021-03-02 07:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ពេញ​និយម​ពី​ការ​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​លំហូរ​នៃ​ការ​នាំ​ចូល​កាន់​តែ​មាន​ការ​កើន​ឡើង ជាពិសេស​ប្រភេទ​រថយន្ត​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួសារ​ដូច​ជា Lexus, Highlander, Prius, Camry ជា​ដើម ដែល​ភាគ​ច្រើន​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក។

ចុះ​មាន​ដឹង​អត់​ថា ឡាន​មួយ​គ្រឿងៗ​ដែល​បាន​ដឹក​មក​លក់​នៅ​ស្រុក​ខ្មែរនេះ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន?

តាម​ប្រភព​ពី​ផេក​មួយ​ដែល​មាន​ឈ្មោះ​ថា Lankh shipping ​ដែល​ជា​មាន​សេវាដេញថ្លៃ កម្មុងឡាន និងដឹកជញ្ចូនពី USA មកដល់ខ្មែរ បានបង្ហើបប្រាប់​ថា ប្រភេទ​ឡាន​មួយ​ទឹក​ដែល​នាំ​ចូល​ពី​អាមេរិក​នេះ​មានប្រ​ភព​ពី​ផែ​ចំនួន ៤គឺ LA, TX, NY, GA ។

ចំពោះ​តម្លៃ​វិញ​ប្រភព​ពី Lankh shipping បាន​បង្ហាញ​​ចំពោះ​ផែ LA តាម​ប្រភេទ​ឡាន​ដូច​ខាង​ក្រោម៖

  1. ឡានតូច ៧០០ដុល្លារ
  2. ឡានខ្នាតកណ្តាល ៩០០ដុល្លារ
  3. ឡានខ្នាតធំ ១ ១០០ដុល្លារ

ចំ​ពោះ​តម្លៃ​ដឹង​ចេញ​ពី​ផែ GA និង NY គឺ​ត្រូវ​បូក​បន្ថែម ៥០ដុល្លារ ក្នុងមួយគ្រឿង និង​ពីផែ TX ត្រូវ​បូកបន្ថែម ១០០ដុល្លារ ក្នុងមួយគ្រឿង។ ហើយ​មាន​តម្លៃ clear គយនៅខ្មែរ ៦០០ដុល្លារ ក្នុងមួយគ្រឿងសេវាមួយចប់​ខាងអាមេរិច ៣០០ដុល្លារ រឺ​ 3% នៃតម្លៃឡាននៅអាមេរិច​ រួមបញ្ចូលទាំង៖ 1.ទាក់ទង​ឆែកឡាន​ 2.បញ្ជារទិញ​ 3.ដេញថ្លៃ​ 4.បង់ប្រាក់​ 5.រៀបចំការអូសឡានទៅដល់ផែ​។

គួរ​បញ្ជាក់​ដែរ​ថា​ចំពោះ​សេវាដឹកជញ្ចូន និងបញ្ចារទិញឡានផ្ទាល់ពីអាមេរិចអាចជួយអ្នកសន្សំបាន 10-20% រឺលេីសពីនេះ។ តាមប្រភព​ពី Lan kh នេះ​ក៏​បាន​បង្ហាញ​ពី​ជម្រើស​ទិញឡានមួយទឹកដែលមានតម្លៃទាប មានពីរជម្រេីសដូចខាង​ក្រោម៖

  1. ទិញឡានមួយទឹកមានស្លាកលេខហេីយ៖ ចំណុចល្អ លឿនហេីយថោក ចំណុចមិនល្អ:ស្រុកយេីងផ្លូវមិនសូវល្អ ឡានខូច ធ្វេីច្រេីន ។

  2. ទិញផ្ទាល់ពីអាមេរិច៖ ចំណុចល្អ ថោក ហេីយគុណភាពល្អ ចំណុចមិនល្អ រងចាំរយះពេល ពីរទៅបីខែ។

សូមបញ្ជាក់​ដែរ​ថា ចំពោះតម្លៃនេះ​អាច​មាន​ការ​ប្រែប្រួល​ទៅតាមប្រភេទឡាន​ស៊េរី​ទំនើប តម្លៃថ្លៃ និង​ទំហំឡាន​ផង​ដែរ។

រូបភាព៖ Lan Kh

អត្ថបទ៖ ម៉េងងី

មតិយោបល់