• 2021-02-25 01:06:29
  • ចំណេះដឹង

អត្ថន័យសញ្ញាមូលនេះលើ iPhone មិនសូវមានអ្នកដឹង

  • 2021-02-25 01:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកធ្លាប់ឆ្ងល់ដែរឬអត់ នៅពេលបើក iPhone ឬ iPad ឃើញមានសញ្ញាមូលមួយ នៅក្បែរឈ្មោះកម្មវិធីរបស់អ្នក?

ពិតណាស់សញ្ញាមួយនេះបង្ហាញថា កម្មវិធីមួយនោះទើបបានអាប់ឌែតរួចរាល់ ហើយវាក៏ជាសញ្ញាមួយចង់ប្រាប់អ្នកផងដែរថា កម្មវិធីនេះទើបបន្ថែមមុខងារអ្វីថ្មីបន្ថែម។ និយាយឱ្យខ្លី គឺប្រព័ន្ធប្រតិបត្តិការ iOS ដាក់សញ្ញានេះ មានចេតនាឱ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ឃើញកម្មវិធីនោះ មុនកម្មវិធីដទៃ អាលចុចសាកល្បងមុខងារថ្មីៗទើបបន្ថែម។

បើអ្នកឧស្សាហ៍ឃើញកម្មវិធីរបស់អ្នកមានសញ្ញាមូលបែបនេះ បានន័យថាកម្មវិធីផ្សេងៗរបស់អ្នកអាប់ឌែតដោយស្វ័យប្រវត្តិ។ បើអត់ដែលឃើញបែបនេះទេ អ្នកអាចចូលទៅបើកវាបាននៅក្នុង Setting > App Store > App Update ចុចបើកជាការស្រេច។ គួរបន្ថែមថា iOS ចាប់ផ្ដើមអាប់ឌែតកម្មវិធីផ្សេងៗដោយស្វ័យប្រវត្តិ នៅរាល់ពេលដែល iPhone ឬ iPad របស់អ្នក ចាប់ផ្ដើមបញ្ចូលថ្មនៅពេលយប់ និងបានភ្ជាប់ទៅកាន់ Wi-Fi៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់