- 2021-02-23 08:26:30
- ចំណេះដឹង
វិធីងាយៗ ការពារកុំឱ្យទូរសព្ទរបស់អ្នកក្លាយជាប្រភពចម្លងជំងឺ កូវីដ១៩
- 2021-02-23 08:26:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗ ការពារកុំឱ្យទូរសព្ទរបស់អ្នកក្លាយជាប្រភពចម្លងជំងឺ កូវីដ១៩
ចន្លោះមិនឃើញ
ដើម្បីការពារពីការឆ្លង មេរោគកូវីដ១៩ គឺត្រូវលាងដៃ ពាក់ម៉ាស់ និងរក្សាគម្លាត ជាប្រចាំ ប៉ុន្តែអ្នកប្រហែលជាភ្លេចសម្អាតរបស់ម្យ៉ាង ដែលអ្នកចាប់កាន់ជាប្រចាំ ហើយច្រើនដងទៀតផង នោះគឺទូរសព្ទ។
អ្នកគួរសម្អាតទូរសព្ទជាប្រចាំផងដែរ បើមិនដូច្នោះទេ កុំថាឡើយវាអាចចម្លងមេរោគកូវិដ១៩បាន វាអាចនឹងក្លាយជាទៅជាប្រភពមេរោគ និងបាក់តេរីជាច្រើនផងដែរ។ អ៊ីចឹងមកដឹងពីវិធីសម្អាតទូរសព្ទងាយៗជាមួយយើងទាំងអស់គ្នា ដើម្បីជៀសផុតពីមេរោគផ្សេងៗ ពិសេសកូវីដ១៩ ហើយនឹងមិនធ្វើឱ្យទូរសព្ទរបស់អ្នកខូចនោះទេ។
ត្រូវមានក្រណាត់ទន់ និងទឹកអាល់កុល តាមការជូនដំណឹងពី Apple អ្នកគួរប្រើទឹកសម្អាតណាមានជាតិអាល់កុលត្រឹម ៧០% ទើបល្អប្រសើរ។
សម្អាតស្រោមទូរសព្ទ ព្រោះវានៅជាប់នឹងទូរសព្ទរបស់អ្នកក្នុងរយៈពេលយូរ ដូចជាប្រភពមេរោគមួយអ៊ីចឹង គប្បីដោះវាចេញសម្អាតជាមួយនឹងទឹកធម្មតា បន្ទាប់មកសម្លាប់មេរោគម្ដងទៀតជាមួយអាល់កុល ទុកឱ្យស្ងួតជាការស្រេច។
ជូតសម្អាតទូរសព្ទជាមួយសាច់ក្រណាត់ និងអាល់កុល
សម្អាតគ្រប់រន្ធរបស់ទូរសព្ទ ព្រោះមេរោគ និងបាក់តេរីផ្សេងៗអាចសំងំនៅក្នុងរន្ធទាំងនោះ
សម្អាតដុំសាកថ្ម និងខ្សែកាស របស់ទាំងនេះថ្វីត្បិតតែអ្នកប្រើមិនសូវញឹកញាប់ពិតមែន ប៉ុន្ដែអ្នកត្រូវតែប្រើវាម្ដងម្ដាល កុំភ្លេចសម្អាតពួកវាឱ្យស្អាត មុនចាប់កាន់ប្រើប្រាស់។
បន្ទាប់ពីសម្អាតទូរសព្ទតាមវិធីខាងលើអស់ហើយ អ្នកនឹងស្និទ្ធក្នុងការប្រើប្រាស់ពួកវា ប៉ុន្ដែកុំភ្លេចសម្អាតពួកវាឱ្យបានញឹកញាប់ផង ពិសេសបន្ទាប់ពីចេញក្រៅ ឬមានការចាប់កាន់ពីអ្នកដទៃជាដើម ព្រោះអ្នកមិនអាចមើលឃើញមេរោគកូវីដ១៩បានឡើយ គប្បីមានការបង្ការជាមុន។ គួរបន្ថែមថា ក្រៅពីសម្អាតទូរសព្ទរួចហើយ គប្បីជៀសវាងយកទូរសព្ទទៅចុចក្នុងបន្ទប់ទឹក ឬដាក់វាក្នុងហោប៉ៅមិនស្អាត ព្រោះសុទ្ធតែជាប្រភពមេរោគ ពិសេសគឺត្រូវលាងដៃឱ្យបានស្អាតមុនចាប់កាន់ទូរសព្ទប្រើប្រាស់៕