• 2021-02-16 08:35:53
 • ចំណេះដឹង

រថយន្ត​មួយ​ទឹក​ពេញ​និយម​ ៨ ម៉ូដែល មួយ​ណា​ស៊ី​សាំង​តិច​ជាង​គេ?

 • 2021-02-16 08:35:53
 • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ការ​ប្រើ​ប្រាស់​រថយន្ត​មួយ​ទឹក​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ការ​ទិញ​រថយន្ត​ស៊េរី​ថ្មីៗ។ និយាយ​ពី​រថយន្ត​មួយ​ទឹក​នេះ​ដែរ​ មាន​រថយន្ត​ ១០ ម៉ូដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាង​គេ។ ឥឡូវ​មក​មើល​ថា​រថយន្ត​ ៨ ម៉ូដែល​ដែល​ពេញ​និយម​នេះ​មួយ​ណា​ស៊ី​សាំង​តិច​ជាង​គេ។

១. Lexus RX 350 ឆ្នាំ​ ២០០៧

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម

 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

២. Lexus RX 330 ឆ្នាំ​ ២០០៥

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម

 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

៣. Lexus RX 300 ឆ្នាំ​ ២០០០

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម

៤. Lexus RX 400h ឆ្នាំ​ ២០០៦

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម

 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ៨,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម

៥. Toyota Camry ឆ្នាំ​ ២០០២

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,១១ លីត្រ/ ១០០ គ.ម

 • ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,០ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,០៤ លីត្រ/ ១០០ គ.ម

៦. Toyota Highlander ឆ្នាំ​ ២០០៤

 • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៩,៤ លីត្រ/ ១០០ គ.ម

 • ប្រភេទ​ប៉ុង​មួយ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម

 • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម

 • ប្រភេទ​ប៉ុង​ពីរ​​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,០៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម

៧. Toyota Prius ឆ្នាំ​ ២០០៤ - ២០០៥

 • ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ១,៥ លីត្រ ៖ ក្នុង​ក្រុង​ ៤,៩ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៥,២២ លីត្រ/ ១០០ គ.ម

៨. Toyota Camry ២០០៧

 • ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៧,៥៧ លីត្រ/ ១០០ គ.ម

 • ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៥ លីត្រ ៖ ក្នុង​ក្រុង​ ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៨,៤ លីត្រ/ ១០០ គ.ម

 • ម៉ាស៊ីន​ Hybrid ស៊ីឡាំង​ ៤ ទំហំ​ ២,៤ លីត្រ ៖ ក្នុង​ក្រុង​ ៧,១២ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ៦,៩១ លីត្រ/ ១០០ គ.ម

បញ្ជាក់​ថា​ដោយ​សារ​តែ​រថយន្ត​ខាង​លើ​ ៨ ម៉ូដែល​ដែល​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​រថយន្ត​មួយ​ទឹក​ប្រើ​ប្រាស់​យូរ​ឆ្នាំ ហេតុ​នេះ​កម្រិត​ស៊ីសាំង​របស់​វា​អាច​ខុស​គ្នា​ពី​ការ​បង្ហាញ​ខាង​លើ​បន្តិច​បន្តួច៕

ប្រភព៖ Fuel Economy ប្រែ​សម្រួល៖ សុខហេង

មតិយោបល់