- 2021-02-16 06:45:50
- ចំណេះដឹង
៣ ចំណុចសំខាន់ៗត្រូវដឹង ពេលឡានស៊ីសាំងខុសធម្មតា
- 2021-02-16 06:45:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ចំណុចសំខាន់ៗត្រូវដឹង ពេលឡានស៊ីសាំងខុសធម្មតា
ចន្លោះមិនឃើញ
សាំងរថយន្ត ជាផ្នែកមិនអាចខ្វះបានគ្រប់រថយន្តទាំងអស់ ម៉្យាងទៀតរថយន្តដែលប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែស៊ីសាំងខុសធម្មតា ដែលតម្រូវឱ្យម្ចាស់យានយន្តចាំបាច់ត្រូវស្វែងយល់ពីមូលហេតុទាំងនេះ។
លោក រដ្ឋា ដែលជាម្ចាស់ហ្ការ៉ាស់ជួសជុលរថយន្ត វើ សឺស ខេមបូឌា បានដាស់តឿនថា នៅពេលរថយន្តប្រើយូរឆ្នាំ មិនបានយកចិត្តទុកដាក់ចាប់អារម្មណ៍ថែទាំ បណ្ដាលឱ្យស៊ីសាំងខុសធម្មតា មកពីកត្តាធំៗ ខាងក្រោមនេះ
-ប៊ូស៊ី៖ ចំណុចនេះអ្នកបើកបរត្រូវតាមដានពិនិត្យលើរថយន្តដោយខ្លួនឯង កាលណាប៊ូស៊ីរថយន្តហួសកំណត់ប្រើ ពោលគឺចាប់ពី 50 000 គីឡូម៉ែត្រឡើងទៅ ត្រូវចូលយានដ្ឋានដើម្បីផ្លាស់ថ្មី ជៀសវាងទុករហូតដល់ខូចទើបចូលជាង។
-ដុយស៊ីម៉ាំង ឬ ដុយអុកស៊ីសែន៖ ដុយនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះរថយន្តប្រភេទប្រើសាំង ព្រោះវាមាននាទី ក្នុងការកាត់បន្ថយការស៊ីសាំងរថយន្ត។ ដុយនេះមានចំនួន ៣ ឬ ៤ គ្រាប់អាស្រ័យលើប្រភេទរថយន្ត ប្រសិនបើវាខូចដុយណាមួយ នោះវាអាចឆ្លងទៅដុយដទៃទៀត ដែលបណ្ដាលឱ្យរថយន្តដែលប្រើប្រចាំថ្ងៃ ស៊ីសាំងខ្លាំង ខុសធម្មតា។
-សំបុកឃ្មុំ (តម្រងខ្យល់កខ្វក់)៖ តម្រងនេះមាននាទីក្នុងការកាត់បន្ថយកម្ទេចកំទីដែលសល់ពីចំហេះសាំងក្នុងម៉ាស៊ីន ឬ កាត់បន្ថយធូលី (ជាតិពុល) ក្នុងម៉ាស៊ីន ដោយសារការជ្រើសរើស និងប្រើប្រាស់ប្រភេទឥន្ធនៈលាយឡំគ្នា ពោលគឺ ប្រភេទឥន្ធនៈខុសច្បាប់ ដូចនេះឧស្សាហ៍ពិនិត្យតម្រង ហើយប្ដូរវាចេញ ប្រសិនបើឃើញថាកខ្វក់ខ្លាំង។
លោក ក៏រំឭកបានបន្ថែមថា នៅមានចំណុចជាច្រើនទៀត ដែលអាចសម្គាល់លើរថយន្តដែលស៊ីសាំងខុសធម្មតា ប៉ុន្តែ ៣ ចំណុចខាងលើជាចំណុចចម្បង ដែលអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យខាតបង់ប្រាក់កាសនិងពេលវេលាឥតប្រយោជន៍៕
អត្ថបទទាក់ទង៖