- 2021-01-26 06:50:52
- ចំណេះដឹង
មុខងារសំខាន់មួយមានសឹងគ្រប់ឡាន តែភាគច្រើនអត់ដឹង និងមិនធ្លាប់ប្រើ
- 2021-01-26 06:50:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារសំខាន់មួយមានសឹងគ្រប់ឡាន តែភាគច្រើនអត់ដឹង និងមិនធ្លាប់ប្រើ
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តតែងតែផ្តល់នូវមុខងារចាំបាច់ជាច្រើន ដើម្បីជួយឲ្យការបើកបរកាន់តែងាយស្រួល ឧទាហរណ៍ដូចជា មុខងារ Cruise Control ជាដើម។ ស្ទើរគ្រប់រថយន្តស៊េរីថ្មីទាំងអស់ សុទ្ធតែមានបំពាក់មុខងារមួយនេះ ប៉ុន្តែតើអ្នកដឹងទេថា មុខងារ Cruise Control ឬ Adaptive Cruise Control គឺជាអ្វី ហើយវាដំណើរការបែបណាខ្លះ?
តើមុខងារ Adaptive Cruise Control ដំណើរការបែបណា?
បើនិយាយឲ្យស្រួលស្តាប់ទៅ មុខងារនេះអនុញ្ញាតឲ្យអ្នកកំណត់ល្បឿនថេរមួយ និងរយៈចម្ងាយពីយានយន្តដែលអាចមាននៅខាងមុខ។ ប្រសិនបើយានយន្តនៅខាងមុខអ្នកបន្ថយល្បឿន មុខងារនេះនឹងបន្ថយល្បឿនដោយស្វ័យប្រវត្តិដែរ ដើម្បីរក្សាចម្ងាយដូចដែលបានកំណត់ ហើយវានឹងបង្កើនល្បឿនឡើងវិញម្តងទៀត ឲ្យស្មើរល្បឿនដែលអ្នកបានកំណត់វិញ ពេលដែលយានយន្តនៅខាងមុខ ចាកចេញពីមុខរបស់អ្នក។
មុខងារ Adaptive Cruise Control ដែលកាន់តែវៃឆ្លាត គឺវាដំណើរការជាមួយប្រព័ន្ធផែនទី និងកាមេរ៉ា ដែលអាចបន្ថយល្បឿនរថយន្តនៅលើផ្លូវកោង និងបន្ថយល្បឿនដែលអ្នកបានកំណត់ ប្រសិនបើមានស្លាកសញ្ញាល្បឿនកំណត់តិចជាង។ ឧទាហរណ៍៖ អ្នកកំណត់ល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែមានស្លាកសញ្ញាល្បឿនកំណត់ត្រឹម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង នោះមុខងារនឹងបន្ថយល្បឿនមកសល់ត្រឹម ៤០គីឡូម៉ែត្រក្នុងមួយម៉ោងវិញ។
មិនខុសពីមុខងារសំខាន់ៗផ្សេងទៀតនោះទេ សមត្ថភាពរបស់ Adaptive Cruise Control គឺមានដែនកំណត់របស់វា។ មុខងារ Cruise Control ស្តង់ដារ គឺតម្រូវឲ្យអ្នកបើកបរកាន់ដៃចង្កូត ហើយប្រសិនបើយានយន្តនៅខាងមុខជាន់ហ្វ្រាំងភ្លាមៗ នោះអ្នកនឹងត្រូវកាច់ចង្កូតគេចចេញដែរ។
មិនតែប៉ុណ្ណោះ បញ្ហាអាកាសធាតុ ក៏ដូចជាធូលីដីអាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពនៃដំណើរការរបស់មុខងារ Cruise Control ព្រោះវាពឹងផ្អែកលើ Radar និង/ឬ សេនស័រកាមេរ៉ា ដើម្បីចាប់យកយានយន្តនៅខាងមុខ។
តើ Adaptive Cruise Control អាចជួយដល់ការបើកបរបែបណាខ្លះ?
មុខងារ Adaptive Cruise Control កម្រិតទាបបំផុត (Basic) ជួយអ្នកក្នុងការបង្កើនល្បឿន។ មុខងារ ឬប្រព័ន្ធកាន់តែថ្មី ផ្តល់នូវដំណើរការកាន់តែប្រសើរ ជាពិសេសគឺមុខងារ Stop-and-Go បន្ថែមពីលើនោះ ឬជួនកាលត្រូវបានគេហៅថា Traffic Jam Assist។
វាជួយឲ្យរថយន្តបន្តប្រើមុខងារ Adaptive Cruise Control នៅល្បឿនយឺត ហើយបញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ នៅពេលយានយន្តខាងមុខឈប់ ហើយវានឹងបន្តទៅមុខ ពេលយានយន្តនៅខាងមុខ ទៅមុខដែរ។ ប្រព័ន្ធភាគច្រើននឹងឈប់ដំណើរការរយៈពេលប៉ុន្មានវិនាទីក្រោយពេលរថយន្តឈប់ ដូច្នេះទាមទារឲ្យអ្នកចុចប៊ូតុងដំណើរការឡើងវិញ ឬ ជាន់ហ្គ៊ែរដើម្បីបន្តទៅមុខម្តងទៀត។
តើក្រុមហ៊ុនរថយន្តមួយណាមានមុខងារ Adaptive Cruise Control ល្អបំផុត?
បច្ចុប្បន្ននេះគេទទួលស្គាល់ថា ក្រុមហ៊ុន Subaru, BMW, Honda, Nissan, Hyundai, Kia និង Ford មានមុខងារ Adaptive Cruise Control ដែលដំណើរការបានល្អ និងរលូនបំផុត ទោះបីស្ថិតក្នុងស្ថានភាពកកស្ទះក៏ដោយ។
តើក្រុមហ៊ុនផលិតរថយន្តហៅមុខងារ Adaptive Cruise Control បែបណាខ្លះ?