• 2021-01-26 01:00:00
  • ចំណេះដឹង

មិត្តភាពកម្ររបស់កំពូលសេដ្ឋីល្បីៗក្នុងពិភពបច្ចេកវិទ្យា

  • 2021-01-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរឿងជាច្រើននៅក្នុងជីវិតឯកជនរបស់មហាសេដ្ឋីត្រូវបានបិតបាំង ដោយមិនសូវមានបង្ហាញជាសាធារណៈនោះទេ។ ប៉ុន្ដែថ្ងៃនេះអ្នកទាំងអស់គ្នានឹងបានដឹងអំពីទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាលបំផុត របស់មហាសេដ្ឋីជាច្រើនរូបនៅក្នុងពិភពបច្ចេកវិទ្យា ក៏ដូចជានាយកប្រតិបត្តិល្បីៗ ដែលទិន្នន័យទាំងនេះត្រូវបានដកស្រង់ដោយសារព័ត៌មាន Business Insider។

១. Steve Jobs (ស្ថាបនិក Apple) ជាមិត្តភក្តិជិតស្និទ្ធិនឹង Larry Ellison (ស្ថាបនិក Oracle) អស់រយៈពេល២៥ឆ្នាំ

២. Elon Musk (នាយកប្រតិបត្តិ Tesla & Space X) ជាមិត្តភក្តិជិតស្និទ្ធិនឹង Jack Dorsey (នាយកប្រតិបត្តិ Twitter)

៣. Bill Gates (សហស្ថាបនិក Microsoft) និង Warren Buffett (នាយកប្រតិបត្តិ Berkshire Hathaway) ជាសម្លាញ់នឹងគ្នា ៣២ឆ្នាំ មកហើយ

៤. Jeff Bezos (នាយកប្រតិបត្តិ Amazon) ជាមិត្តភក្តិជិតស្និទ្ធិនឹង Barry Diller (នាយកប្រតិបត្តិជាន់ខ្ពស់ IAC)

៥. Mark Zuckerberg (សហស្ថាបនិក Facebook) ជាមិត្តភក្តិជិតស្និទ្ធិនឹង Drew Houston (សហស្ថាបនិក នាយកប្រតិបត្តិ Dropbox)

៦. Elon Musk ជាមិត្តភក្តិជិតស្និទ្ធិរវាងសហស្ថាបនិក Google ទាំងពីរ Larry Page និង Sergey Brin

៧. Larry Ellison (ស្ថាបនិក Oracle) ជាមិត្តភក្តិជិតស្និទ្ធិនឹង Marc Benioff (ស្ថាបនិក Salesforce & Cloud Computing)

៨. Larry Ellison (ស្ថាបនិក Oracle) ជាមិត្តភក្តិជិតស្និទ្ធិនឹង Elon Musk

៩. Kevin Systrom (សហស្ថាបនិក Instagram) ជាមិត្តភក្តិជិតស្និទ្ធិនឹង Jack Dorsey (នាយកប្រតិបត្តិ Twitter)

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់