• 2021-01-19 06:55:30
  • ចំណេះដឹង

មុខងារសំខាន់អាចបញ្ចៀសគ្រោះថ្នាក់ Lane Departure Warning ដឹងដំណើរការបែបណាអត់?

  • 2021-01-19 06:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តថ្មីនាពេលបច្ចុប្បន្ននេះផ្តល់នូវបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ ដែលអាចជួយអ្នកឲ្យបញ្ចៀសពីគ្រោះថ្នាក់នៅលើដងផ្លូវបាន ប៉ុន្តែវាពិបាកប្រាប់ណាស់ថា តើបច្ចេកវិទ្យានោះគឺជាអ្វី ហើយដំណើរការបែបណា។ជាក់ស្តែង មុខងារពិសេស Lane Departure Warning, Lane Keeping Assist និង Lane Centering គឺសំខាន់ណាស់សម្រាប់រថយន្ត ប៉ុន្តែវាក៏ពិបាកបែងចែកឲ្យដាច់ពីគ្នាដែរ ថាមួយណាដំណើរការយ៉ាងម៉េចខ្លះ។

តើប្រព័ន្ធទាំងនេះធ្វើការបែបណា?

Lane Departure Warning គឺជាមុខងារមូលដ្ឋានបំផុតមួយនៃបច្ចេកវិទ្យាសុវត្ថិភាពនេះ។ នៅពេលដែលអ្នកខិតជិតទៅខ្សែបន្ទាត់ពុះចែកគន្លងផ្លូវ រថយន្តនឹងផ្តល់សញ្ញាព្រមានអ្នកតាមរយៈការលោតសំឡេង (Beep) ឬញ័រដៃចង្កូត ជាដើម។ កាមេរ៉ាត្រូវបានគេបំពាក់នៅផ្នែកខាងមុខនៃរថយន្ត ឬនៅលើកញ្ចក់ខាងមុខ ដើម្បីតាមដានគន្លងរបស់រថយន្តអ្នក ដូច្នេះវាអាចប្រាស្រ័យទាក់ទងគ្នានៅពេលអ្នកចាប់ផ្តើមចាកពីគន្លងផ្លូវមួយចូលទៅគន្លងមួយទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវកាច់ចង្កូតរថយន្តចូលមកគន្លងផ្លូវរបស់ខ្លួនវិញ ព្រោះថាមុខងារ Lane Departure Warning គឺជាប្រព័ន្ធអកម្មប៉ុណ្ណោះ។

ដោយឡែក មុខងារ Lane Keeping Assist អាចជួយអ្នកបាន នៅពេលដែលអ្នកចាកពីគន្លងផ្លូវ។ វានឹងកាច់ចង្កូតចូលមកវិញ ឬជាន់ហ្វ្រាំងថ្មមៗ នៅពេលដែលវាចាប់បានកង់រថយន្តចាកចូលទៅគន្លងផ្លូវមួយទៀត។

បំពេញបន្ថែមទៅលើមុខងារ Lane Departure Warning និង Lane Keeping Assist គឺមុខងារ Lane Centering។ វានឹងជួយរក្សារថយន្តឲ្យស្ថិតនៅចំកណ្តាលនៃគន្លងផ្លូវរបស់អ្នក ហើយវាក៏ជួយដែរនៅពេលអ្នកធ្វើការបត់នៅល្បឿនលឿន។

តើក្រុមហ៊ុនផលិតរថយន្តហៅមុខងារទាំងនេះបែបណា?

  • Chevrolet: Lane Departure Warning
  • Toyota និង Lexus: Lane Departure Alert with Steering Assist
  • Honda និង Acura: Lane Departure Warning, Road Departure Mitigation
  • Hyundai និង Kia: Lane Departure Warning, Lane Keeping Assist, Lane Follow Assist
  • Nissan និង Infiniti: Lane Departure Warning, Intelligent Lane Intervention
  • Subaru: Lane Departure and Sway Warning, Lane Keeping Assist
  • Volvo: Lane Keeping Aid
  • Mercedes-Benz: Lane Keeping Assist, Active Lane Keeping Assist
  • BMW: Lane Departure Warning
  • Audi: Lane Keeping System, Audi Active Lane Assist

អត្ថបទ៖ សេង ឡុង

មតិយោបល់