- 2021-01-17 02:00:00
- គន្លឹះ
ចង់ឲ្យវីដេអូលើ YouTube មានអ្នកចូលមើលរាប់ម៉ឺននាក់ អាចអនុវត្តតាមនេះ
- 2021-01-17 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យវីដេអូលើ YouTube មានអ្នកចូលមើលរាប់ម៉ឺននាក់ អាចអនុវត្តតាមនេះ
ចន្លោះមិនឃើញ
កុំគិតថាឲ្យតែបង្ហោះវីដេអូលើ YouTube ប៉ាតណាប៉ាតណី ហើយរង់ចាំយកលុយនោះ។ រាល់វីដេអូដែលមានចំនួនចូលមើលកាន់តែច្រើន នោះលទ្ធភាពចុចលើផ្ទាំងផ្សាយពាណិជ្ជកម្ម (Ads) ក៏មានច្រើនដូចគ្នា។ ដើម្បីឲ្យវីដេអូលើ YouTube ដែលអ្នកបានបង្ហោះមានអ្នកចូលមើលច្រើន អាចសាកល្បងតាមវិធីខាងក្រោម៖
ការប្រើប្រាស់ចំណងជើងទាក់ទាញ៖ អាចប្រើជាភាសាខ្មែរឬអង់គ្លេស មួយណាក៏បាន។ ប៉ុន្តែ ដោយសារភាសាខ្មែរលើ YouTube មិនទាន់សូវទូលំទូលាយ ដូច្នេះគួរប្រើភាសាអង់គ្លេស ដើម្បីឲ្យមនុស្សទូទាំងពិភពលោក ងាយស្វែងរកឃើញវីដេអូរបស់អ្នក។
ចំណងជើងគួរតែខ្លី ខ្លឹម និងមានផ្ទុកពាក្យគន្លឹះ (Keywords) ទាក់ទងនឹងប្រធានបទលើវីដេអូរបស់អ្នក។
*សម្រាប់អ្នកមានគណនី Google Adwords៖ អ្នកអាចចូលទៅកាន់ adwords.google.com ហើយចុចយក Tool > Keyword Planner។ នៅខាងឆ្វេងដៃ ចុចលើ Search for new keywords using a phrase, website or category។ វាយឃ្លា អំពីប្រធានបទលើវីដេអូរបស់អ្នក ហើយអូសទៅក្រោម ជ្រើសយក Get ideas។ ត្រង់នេះអ្នកនឹងឃើញពីចំនួនស្វែងរក Keywords នោះប្រចាំខែមានចំនួនប៉ុន្មាន។ បន្ទាប់មកអ្នកនឹងឃើញចំនួន Keywords យ៉ាងច្រើនទាក់ទងនឹងប្រធានបទរបស់អ្នក។
ចំពោះការប្រើប្រាស់ Adwords តម្រូវឲ្យអ្នកចំណាយប្រាក់ ដើម្បីអាចប្រើប្រាស់មុខងារសំខាន់ៗផ្សេងទៀត ដើម្បីឲ្យ Google ជួយអ្នកក្នុងការវិភាគរក Keyword ណាដែលអាចឲ្យមនុស្សរកវីដេអូអ្នកឆាប់ឃើញ។
ចំពោះអ្នកមិនទាន់ អាចចុចត្រង់នេះ ដើម្បី Sign Up។ ធ្វើតាមការណែនាំផ្សេងៗរហូតដល់ចុងបញ្ចប់។ អ្នកត្រូវមាន Visa Card, Master Card សម្រាប់ការបង្កើតគណនីនេះ។
អ្នកអាចស្វែងរកនិងពនិត្យមើលប្រជាប្រិយភាពនៃ Keywords លើតំណភ្ជាប់ទាំងអស់នេះ។ តំណភ្ជាប់ភាគច្រើន កំណត់ឲ្យអ្នកអាចស្វែងរក Keywords តែពីរឬបីដងប៉ុណ្ណោះក្នុងមួយថ្ងៃ តែបើចង់បានឥតកំណត់ត្រូវចាយលុយ។
ក្រោយពេលបាន Keywords ពីតំណភ្ជាប់ខាងលើ អ្នកអាចយក Keywords ទាំងនោះមកដាក់ក្នុង Tag ឬបញ្ចូលទៅក្នុង Description និងចំណងជើងលើវីដេអូ YouTube ដើម្បីងាយឲ្យអ្នកដទៃរកឃើញវីដេអូអ្នក។
បើអ្នកមានវិបសាយ ទំព័រហ្វេសប៊ុក គណនី Google Plus និង Blogspot ទៀតកាន់តែប្រសើរ ព្រោះអាចប្រើបណ្តាញទាំងនោះចែកចាយវីដេអូ ដើម្បីទទួលបានការចូលមើលកាន់តែច្រើន។
Subscriber៖ ពេលអ្នកមានចំនួន Subscribe កាន់តែច្រើន នោះរាល់ពេលវីដេអូអ្នក បង្ហោះលើយូធូបម្តងៗ អ្នកទាំងនោះនឹងឃើញភ្លាមៗ ដូច្នេះចំនួន View ក៏កើនតាមនោះដែរ។ ដើម្បីងាយបាន Subscribe ច្រើន អ្នកអាចដាក់ពាក្យថា "Please Subscribe My Channel For More Videos ឬ Don't Forget Hit Subscribe”។ ទោះមិនបានច្រើន តែយ៉ាងហោចណាស់ មនុស្សនឹងជួយ Subscribe គណនីយូធូបអ្នកមិនខាន។
វិធីមួយទៀត អាចចូលទៅ Comment ក្នុងវីដេអូដែលមានចំនួនទស្សនា (View) ច្រើន ហើយអាចសរសេរថា "Please Subscribe Me, Then I will Subscribe You Back”។
បើអ្នកធ្វើតាមវីដេអូខាងលើ នោះនឹងឃើញលទ្ធផល។ ត្រូវចេះមើលពីទំនោរ ថាតើមនុស្សបច្ចុប្បន្នចូលចិត្តមើលអ្វីជាងគេ ហើយបើសិនមានព្រឹត្តិការណ៍ធំណាមួយកំពុងកើតឡើង ជាឱកាសល្អដែលអ្នកអាចទាញផលចំណេញពីវា យកមកធ្វើវីដេអូបាន៕
នៅមានវិធីបច្ចេកទេសពិសេសមួយចំនួនទៀតដូចជា ការដាក់ Annotation និង Playlist ជាដើម ដែលអាចជួយឲ្យវីដេអូអ្នក មានអ្នកមើលកាន់តែច្រើន។