• 2021-01-15 08:36:56
  • គន្លឹះ

គន្លឹះល្អៗលើ iPhone មិនសូវមានអ្នកដឹង (វីដេអូ)

  • 2021-01-15 08:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធប្រតិបត្តិការរបស់ iOS ត្រូវបានផ្ទុកនូវមុខងារជាច្រើនសម្រាប់អ្នកប្រើប្រាស់ ប៉ុន្ដែមុខងារខ្លះមិនត្រូវបានប្រាប់ពីអស់នោះទេ ត្បិតវាត្រូវបានលាក់នៅកន្លែងជាច្រើន តែបើអ្នកបានដឹងនោះ វានឹងជួយសម្រួលដល់អ្នក ឱ្យប្រើ iPhone បានកាន់តែលឿនរហ័ស ប្រកបដោយភាពវៃឆ្លាត។

ថ្ងៃនេះ Sabay នឹងចែករំលែកអ្នកទាំងអស់គ្នានូវគនឹ្លះល្អៗជាច្រើន ក៏ដូចជាមុខងារផ្លូវកាត់ពិសេសៗដើម្បីសម្រួលដល់អ្នកបន្ថែមទៀត រួមមានដូចជា៖

១. ចែករំលែក screeshot តាមមុខងារផ្លូវកាត់

២. ចែករំលែកទីតាំងដែលអ្នកស្ថិតនៅលើកម្មវិធីផ្ញើសារតាមមុខងារផ្លូវកាត់

៣. របៀបរើសចម្រៀងស្រដៀងៗគ្នាលើ Music ទៅតាមប្រភេទ

៤. ពិនិត្យមើលគេហទំព័រធ្លាប់ចូលលើ Safari តាមមុខងារផ្លូវកាត់

៤. ស្វែងរក និងបិត Tabs នៅលើ Safari តាមមុខងារផ្លូវកាត់

៦. ប្រើ Arrows នៅលើ Safari

៧. របៀបធ្វើឱ្យសំឡេងចាក់ចម្រៀងឮខ្លាំងជាងមុន ដោយជ្រើសយក EQ: Late night

៨. ពិនិត្យមើលកាលបរិច្ឆេទនៃការធានា iPhone របស់អ្នក

៩. របៀបដឹងលេខដំណឹងរបស់កម្មវិធីនីមួយៗក្នុង Folder

១០. កំណត់ការបញ្ចេញសំឡេងរបស់មុខងារ Siri

១១. របៀបពន្លឿនវីដេអូ ឬចម្រៀងយឺតៗ ក្រៅពីមុខងារដើមដែល iOS កំណត់

១២. របៀបបង្វិលលេខ ដោយប្ដូរម្ដង៥លេខ តាមរបៀបផ្លូវកាត់

១៣. របៀបប្រើអក្សរដែលលាក់នៅលើក្ដារចុច iOS

១៤. របៀបប្រើក្ដារចុចដើម្បីរំកិលទីតាំងអក្សរស្ថិតនៅ (ប្រើដូចជា mouse របស់កុំព្យូទ័រ)

១៥. របៀបភ្ជាប់ទៅរកឧបករណ៍ផ្សេងៗដោយមិនបាច់បើកកម្មវិធី Find My iPhone

១៦. របៀបដកកម្រិតពន្លឺពណ៌សលើ iPhone ឱ្យនៅទាបបំផុត

សូមទស្សនាវីដេអូខាងក្រោម ដើម្បីអនុវត្តមួយជំហ៊ានៗទាំងអស់គ្នា៖

អត្ថបទ៖ កុសល

មតិយោបល់