• 2021-01-12 01:29:51
  • គន្លឹះ

គន្លឹះងាយៗអាចសង្គ្រោះជីវិត iPhone បន្ទាប់ពីធ្លាក់ចូលទឹក

  • 2021-01-12 01:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិតថាបច្ចុប្បន្ន iPhone មានមុខងារការពារទឹកនិងធូលីកាន់តែប្រសើរក៏ពិតមែន ប៉ុន្ដែបើវាធ្លាក់ទឹកហើយយើងស្រង់មកវិញហើយប្រើភ្លាមៗ ដោយមិនមានការសម្អាតឬបច្ចេកទេសខ្លះក្នុងការថែទាំនោះទេ វាអាចនឹងខូចខាតក៏ថាបាន។

ម៉្យាងទៀត ចំពោះការធ្លាក់ចូលទឹកជ្រៅ ឬរយៈពេលយូរផងនោះ យើងមិនត្រូវភ្លេចវិធីងាយៗដើម្បីសង្គ្រោះ iPhone របស់អ្នកដូចខាងក្រោមនេះទេ ៖

១. ចុចបិទម៉ាស៊ីនទូរសព្ទ ជៀសវាងមានការឆ្លងរចន្តជាយថាហេតុ របៀបបិទ ចុចប៊ូតុងបិទបើកម៉ាស៊ីនឱ្យជាប់ + ប៊ូតុងតម្លើងសំឡេង (សម្រាប់ម៉ូឌែល iPhone X ឡើង)

ឬ ចុចប៊ូតុងបិទបើកម៉ាស៊ីនឱ្យជាប់ (សម្រាប់ម៉ូឌែល iPhone 8 ចុះក្រោម)

២. ដោះស្រោមចេញ បង្ការមានការបៀមទឹកជាប់

៣. សម្អាតគ្រប់រន្ធដែលទឹកអាចដក់ជាប់

៤. ដោះស៊ីមកាតចេញ

៥. ហាល iPhone ឱ្យស្ងួតក្នុងកម្ដៅល្មម បន្ទាប់ពីស្ងួតល្មមអស់ជាតិទឹកហើយ យកវាទៅក្នុងបរិយាកាសមានខ្យល់ចេញចូលល្អវិញ (កុំទុកហាលយូររហូតដល់ឡើងកម្ដៅក្ដៅខ្លាំង)

៦. កុំចុចបើកម៉ាស៊ីនពេលកំពុងស្ថិតក្នុងដំណាក់កាលខាងលើ ព្រោះវាអាចនឹងធ្វើឱ្យខូចបាន

អ្នកជំនាញបានណែនាំថា អ្នកគួរសំដិលវាទុកបន្តពី ២៤ ទៅ៤៨ម៉ោង បើវាធ្លាក់ក្នុងទឹកជ្រៅជាង ៦ម៉ែត្រ ឬរយៈពេលយូរជាងកន្លះម៉ោង។ ហើយពេលវេលាអាយថយពី២៤ម៉ោង បើ iPhone របស់អ្នកធ្លាក់ក្នុងទឹករាក់ៗ ឬក្នុងរយៈពេលខ្លី៕

ប្រភព៖ appletoolbox

អត្ថបទ៖ កុសល

មតិយោបល់