• 2020-12-28 02:08:42
  • ចំណេះដឹង

កុំប្រហែស! មកដឹង ៣ចំណុចដើម្បីបង្កើនសុវត្ថិភាពគណនី Facebook របស់អ្នក

  • 2020-12-28 02:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ក្នុងនោះដែរកម្មវិធីបណ្តាញទំនាក់​ទំនង​សង្គម (Social Network) ជាច្រើនបានបង្កើតឡើង សម្រាប់ផ្តល់ការកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នា។

ក្រឡេកមកមើល Facebook ជាកម្មវិធីទំនាក់ទំនងសង្គម ដ៏កំពុងពេញនិយមជាងគេមួយ នៅកម្ពុជា ដែលត្រូវបានប្រើប្រាស់ដោយបងប្អូនពលរដ្ឋកម្ពុជាប្រមាណ ៧,៨លានគណនី ដើម្បីភ្ជាប់ទំនាក់​ទំនង បញ្ជូនព័ត៌មាន និងកំសាន្តផ្សេងៗ។ ម្យ៉ាងវិញទៀតកម្មវិធីបណ្តាញទំនាក់ទំនងសង្គមនេះ អាចដំឡើងទាំងនៅលើកុំព្យូទ័រ ឬទូរស័ព្ទ។

កន្លងមកមានករណីជ្រៀតចូល ឬលួចយកគណនី Facebook ដោយសារការកំណត់សុវត្ថិភាពពុំទាន់គ្រប់ជ្រុងជ្រោយ (បទដ្ឋាន)។ ដើម្បីបង្កើនសុវត្ថិភាពគណនី Facebook អ្នកអាចធ្វើការកំណត់ Settings មួយចំនួនដូចខាងក្រោម៖

១. ការដំឡើងលេខសម្ងាត់ពិបាក (Complex Password)

  • ចូលកម្មវិធី Facebook -> Settings & Privancy -> Settings -> Security and Login -> Change Password
  • វាយបញ្ចូលលេខសម្ងាត់ចាស់របស់អ្នកត្រង់ "Current password" និងបញ្ចូលលេខសម្ងាត់ថ្មីត្រង់ "New password និង Re-type new password"
  • សូមជ្រើសរើសលេខសម្ងាត់ដែលពិបាកទាយ (ជៀសវាងការប្រើប្រាស់លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឈ្មោះ ។ល។ ជាលេខសម្ងាត់)
  • ប្រសិនអ្នកសង្ស័យមានការលួចចូលប្រើប្រាស់គណនី Facebook បន្ទាប់ពីប្តូរលេខសម្ងាត់ អ្នកអាចធ្វើការលុប Sessions ដោយចូលទៅកាន់ Settings & Privancy -> Settings -> Security and Login -> Where you're logged in -> See all -> Log Out of All Sessions

២. ការដំឡើង 2FA (Two-Factor Authentication)

2FA គឺជាជម្រើសសម្រាប់ការពារគណនីពីការលួចប្រើប្រាស់ដោយខុសច្បាប់ ទោះបីជាមានលេខសម្ងាត់ គណនី Facebook ក៏តម្រូវឲ្យធ្វើការផ្ទៀងផ្ទាត់តាមរយៈឧបករណ៍ Token ឬសារ SMS ឬកម្មវិធី Generate Code (ឧទាហរណ៍ Google Authenticator)។ ជម្រើសនេះនឹងជួយបង្កើនសុវត្ថិភាពគណនី Facebook របស់អ្នក ពិសេសបើអ្នកកំពុងតែគ្រប់គ្រងទំព័រហ្វេសប៊ុកផេក (Facebook Page) ផ្សេងៗ។ ដើម្បីដំឡើង 2FA សូមអនុវត្តវិធីដូចខាងក្រោម៖

  • ចូលកម្មវិធី Facebook -> Settings & Privancy -> Settings -> Security and Login -> Use two-factor authentication
  • ជ្រើសរើសវិធីក្នុងការផ្ទៀងផ្ទាត់ 2FA (Select a Security Method) តាមរយៈកម្មវិធី Google Authenticator ឬលេខទូរស័ព្ទរបស់អ្នក
  • ដើម្បីងាយស្រួលអ្នកអាចជ្រើសរើសយក Text Message (SMS) -> ចុចលើ Continue -> វាយបញ្ចូលលេខទូរស័ព្ទរបស់អ្នក -> Confirm
  • កូដនឹងបញ្ជូនទៅកាន់លេខទូរស័ព្ទរបស់អ្នក សូមវាយបញ្ចូលលេខកូដនោះក្នុង Confirmation Code -> Next
  • បន្ទាប់ពីដំឡើង 2FA រាល់ការចូលប្រើប្រាស់គណនី Facebook របស់អ្នកពីកម្មវិធី ឬកុំព្យូទ័រថ្មី តម្រូវឲ្យមានការវាយបញ្ចូលលេខសម្ងាត់ និងលេខកូដដែលផ្ញើទៅកាន់លេខទូរស័ព្ទ (SMS) ទើបអាចប្រើប្រាស់គណនី Facebook បាន។

៣. ការកំណត់ឯកជនភាព (Privacy Settings )

ឯកជនភាពគឺជាការការពារព័ត៌មានរបស់គណនី អ្នកអាចធ្វើការកំណត់ឯកជនភាព ដូចខាងក្រោម៖

  • ចូលកម្មវិធី Facebook -> Settings & Privacy -> Settings -> Privacy Settings
  • កំណត់ពុំឲ្យអ្នកដទៃមើលតារាងមិត្តភក្តិរបស់អ្នក "Who can see your friend list?" ជ្រើសរើសយក "Only me"
  • កំណត់ពុំឲ្យអ្នកដទៃស្វែងរកអ្នកតាមរយៈអាសយដ្ឋានអ៊ីម៉ែល "Who can look you up using the email address you provided?" ជ្រើសរើសយក "Only me"
  • កំណត់ពុំឲ្យអ្នកដទៃស្វែងរកអ្នកតាមរយៈលេខទូរស័ព្ទ "Who can look you up using the phone number you provided?" ជ្រើសរើសយក "Only me"
  • អ្នកអាចធ្វើការស្វែងយល់អំពីឯកជនភាព និងការកំណត់សិទ្ធិផ្សេងៗ ក្នុងការគាំពារព័ត៌មានរបស់អ្នក តាមការចាំបាច់ ដោយចូលទៅកាន់ Settings & Privacy -> Privacy Shortcuts។
មតិយោបល់