• 2020-12-21 09:12:22
  • គន្លឹះ

របៀបលុបគណនីនិងលេខសម្ងាត់ជាច្រើនដែល iPhone ធ្លាប់បានរក្សាទុក

  • 2020-12-21 09:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីប្រើប្រាស់ iPhone ដោយ log in ចូលទៅក្នុងគេហទំព័រជាច្រើន ឬធ្វើការ log in គណនីជាច្រើន ក្នុងគេហទំព័រតែមួយ នោះអ្នកនឹងមានគណនីជាច្រើនត្រូវបានរក្សាទុកនៅក្នុងទូរសព្ទរបស់អ្នក។

ជួនកាលអ្នកអាចមានបំណងចង់លុបគណនីចេញខ្លះ ចំពោះគណនីដែលលែងចង់ប្រើ គណនីបានប្ដូរ ឬគណនីដែលបានលុបចេញពីគេហទំព័រផ្សេងៗ។ ឧទាហរណ៍ អ្នកមានគណនី ហ្វេសប៊ុកជាច្រើនបានរក្សាទុកក្នុង iPhone ហើយមានគណនីខ្លះ អ្នកឈប់ប្រើ ឬលុបពីហ្វេសប៊ុក តែវានៅជាប់ក្នុងទូរសព្ទរបស់អ្នកពេលត្រូវការ log inម្ដងៗ ដូចនេះអ្នកអាចលុបវាបានតាមរបៀបខាងក្រោម។

ដើម្បីលុបគណនីដែលបានរក្សាទុកក្នុង iPhone សូមចូលទៅកាន់៖

Settings > Passwords បន្ទាប់មកសូមចុចលេខកូដ ឬស្គេនមុខដើម្បីចូល បន្ទាប់មកអ្នកនឹងឃើញគេហទំព័រ មាន គណនីនិងលេខសម្ងាត់ ដែល iPhone របស់អ្នកបានរក្សាទុក។ អ្នកអាចលុបគណនីណាមួយដោយចុចចូលលើគេហទំព័រនោះ ឬដាក់ដៃសង្កត់ឱ្យជាប់យូរបន្ដិច វានឹងលោតផ្ទាំងឱ្យជ្រើសរើសការលុបបាន សូមមើលរូបខាងក្រោមដើម្បីបញ្ជាក់។

អត្ថបទ៖ កុសល

មតិយោបល់