• 2020-12-11 03:35:47
  • ចំណេះដឹង

ត្រៀម​បាក់ឌុប អាច​រៀន​បាន​គ្រប់​កន្លែង​​នៅ​លើ​កម្មវិធី​ទូរសព្ទ​ដៃ​ "E-School Cambobodia"

  • 2020-12-11 03:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

e-School Cambobodia​ គឺ​ជា​ទម្រង់​សាលា​រៀនអន​ឡាញ​ដ៏​ថ្មី​សន្លាង​​​មួយ​ ​ដែល​មាន​ទាំង​នៅ​លើ​វិបសាយ​(គេហទំព័រ)​ និង​មាន​ជម្រើស​អាច​ដោនឡូត​បាន​លើ​កម្មវិធី​ទូរសព្ទ​ដៃ ​ថែម​ទៀត​ផង ​សម្រាប់​សិស្ស​​រៀន​គួរ​ត្រៀម​ប្រលង​បាក់ឌុប ​និង​សាធារណជន​ទូទៅ​ដែល​ចង់​សិក្សា​ភាសា​ឬ​ពង្រឹង​សមត្ថភាព​បន្ថែម​។

កម្មវិធី​ទូរសព្ទ​ដៃ e-School Cambobodia

​មិន​ថា​អ្នកកំពុងស្ថិតនៅទីណា ឬក៏ពេលវេលាណានោះទេ តាម​រយៈ e-SCHOOL អ្នកអាចធ្វើការអភិវឌ្ឍន៍នូវចំណេះដឹងរបស់ខ្លួនបានជារៀងរាល់ថ្ងៃ។ បន្ថែមពីលើនេះទៅទៀត អ្នកក៏អាចធ្វើការ​សួរនូវសំនួរមកកាន់ក្រុមការងាររបស់ e-school បើសិនជាអ្នក​មាន​ចម្ងល់​បានផងដែរ។

​តាមរយៈគេហទំព័រមួយនេះ​សិស្សានុសិស្សគ្រប់រូប ទាំងអ្នកនៅក្នុងទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តនានា អាចមានឱកាសបានសិក្សា​ជាមួយសាស្រ្តាចារ្យ​ល្បីៗ ដែលបង្ហាត់ផ្ទាល់ ដោយសហស្ថាបនិក E-SCHOOL រួមមាន៖ លោកសាស្រ្តាចារ្យ ជ័យ ថាវី ផ្នែកគីមីវិទ្យា , លោកសាស្រ្តាចារ្យ ឡុង សារិន ផ្នែកអក្សរសាស្រ្តខ្មែរ , សាស្រ្ដាចារ្យ ម៉ៅ វណ្ណនី ផ្នែកជីវវិទ្យា , លោកសាស្រ្តាចារ្យ ទាង ប៉ាង ផ្នែករូបវិទ្យា , លោកសាស្រ្តាចារ្យ សុខ ធី ផ្នែកគណិតវិទ្យា ៕

ចុច​ដោន​ឡូត​នៅ​ទីនេះ App Stote | Play Store

មតិយោបល់