- 2020-11-25 07:52:14
- គន្លឹះ
កុំភ្លេចកំណត់មុខងារសំខាន់ៗអាចជួយអាយុជីវិតបាន បើកំពុងពាក់នាឡិកាឆ្លាតវៃ
- 2020-11-25 07:52:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេចកំណត់មុខងារសំខាន់ៗអាចជួយអាយុជីវិតបាន បើកំពុងពាក់នាឡិកាឆ្លាតវៃ
ចន្លោះមិនឃើញ
Apple Watch ឬហៅក្រៅថា iWatch បានចេញដល់ជំនាន់ Series 6 រួចហើយ។ លើសពីនេះទៀត វាក៏បានក្លាយជាប្រធានបទសំខាន់លើគេហទំព័របរទេសល្បីៗនានា ក្រោយពេលដែលមុខងារសំខាន់ខ្លះអាចជួយអាយុជីវិតអ្នកប្រើប្រាស់ថែមទៀតផង។
ខាងក្រោមនេះក្រុមការងារចង់បង្ហាញដល់អ្នកអាន ឬ អ្នកកំពុងជាម្ចាស់នាឡិកាដៃដ៏ទំនើបនេះឲ្យបានយល់ដឹងអំពី មុខងារដែលមានសារៈសំខាន់ដូចជា fitness tracking, heart rate សេនសឺរ ឬ communication features និងទម្លាប់មួយចំនួនដែលអ្នកតែងតែបង្កើតមិនធ្លាប់គិតដល់៖
១០) ពាក់មិនបានត្រឹមត្រូវ- សំដៅដល់មុខងារ heart rate accuracy បើពាក់តឹងពេក ក៏លទ្ធផលបង្ហាញថា ចង្វាក់បេះដូងលោតញាប់ បើពាក់ធូរពេក វាវាស់ចង្វាក់បេះដូងមិនបានត្រឹមត្រូវ
៩) ភ្លេចបើកមុខងារ Safety Features ជំនួយពេលមានអាសន្នណាមួយ
៨) ភ្លេចអាប់ដែតមុខងារ Health Data ឲ្យស្របនឹងជំនាន់ WatchOS ចុងក្រោយបង្អស់
៧) មិនដែលគិតថា ថ្ម Apple Watch ចេះខូចដែរ ឬខ្វះតំហែទាំជាប្រចាំ
៦) កុំសម្អាតវាជាមួយទឹកសាប៊ូផ្សេងៗ ឬកុំសម្អាតពេលវាឡើងកម្ដៅខ្លាំង បណ្ដាលឲ្យងាយខូច
៥) មិនបានបើកប្រើមុខងារ Lesser-Known Features សំដៅដល់មុខងារ Apple Pay អាចប្រើបានលើនាឡិកាដូចទូរសព្ទដែរ
៤) ភ្លេចបើកប្រើមុខងារ Health Motivation
៣) មិនឧស្សាហ៍កំណត់មុខងារសុវត្ថិភាពលើ Apple Watch ឲ្យដូច Facebook ដែរព្រោះវាក៏ភ្ជាប់អ៊ីនធើណិតដូចគ្នា
២) អាងតែវាមាំ បណ្ដោយឲ្យទង្គិចខ្លាំងៗរហូតដល់បែកអស់ ឬភ្លេចបិទ Screen protector
១) មិនអាប់ដែតឡើងជំនាន់ WatchOS ចុងក្រោយបង្អស់