• 2020-10-26 02:49:27
  • ចំណេះដឹង

ចំណាយជិត១ម៉ឺនដុល្លារ បានលុយប៉ុន្មានមកវិញពី YouTube?

  • 2020-10-26 02:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Unbox Therapy បាន​បង្ហាញ​វីដេអូ​ថ្មី​មួយ​ដែល​ជា​ការ​បើក​ប្រអប់​រាល់ iPhone 12 និង iPhone 12 Pro គ្រប់​ពណ៌​ដែល​បាន​ចាប់​ផ្ដើម​លក់​លើ​ទីផ្សារ​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា។ បើ​គិត​ត្រួសៗ​ទៅ​វីដេអូ​ថ្មី​នេះ​ត្រូវ​ចំណាយ​ដល់​​ជិត ១​ម៉ឺន​ដុល្លារ ឬ​អាច​លើស​ពី​ ១ម៉ឺន​ដុល្លារ ​ដោយ​សារ​​ទំហំ​អង្គ​ផ្ទុក​នៃ​ម៉ាស៊ីន​នីមួយៗ​គឺ​ខុស​គ្នា។

iPhone 12 ដែល​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​មាន​ពណ៌​ខ្មៅ ពណ៌​ស ពណ៌​ក្រហម​ ពណ៌​បៃតង និង​ពណ៌​ខៀវ។ ចំណែក iPhone 12 Pro មាន​ពណ៌​ខ្មៅ ពណ៌​ប្រផេះ ពណ៌​មាស និង​ពណ៌​ខៀវ​ក្រមៅ។ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា​ វីដេអូ​ខាង​លើ​មាន​អ្នក​ចុច​ទស្សនា​ដល់​ជាង ២,៥​លាន​ដង និង​​មាន​ចំនួន Like ច្រើន​សន្ធឹក​ផង​ដែរ។

Shelby Church

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​គណនី YouTube មួយ​ឈ្មោះ​ Shelby Church បាន​ឲ្យ​ដឹង​ថា​​វីដេអូ​ដែល​មាន​ចំនួន​ទស្សនា​ ១ លាន​ដង​លើ YouTube អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៥០០ ដុល្លារ ទៅ ១ ម៉ឺន​ដុល្លារ ហើយ​គិត​ជា​មធ្យម​​គឺ​ប្រហែល ២ ពាន់​ដុល្លារ។ នេះ​ចំពោះ​វីដេអូ​ដែល​មាន​​ប្រវែង​ក្រោម​ ១០ នាទី មាន​ការ​ Monetize ត្រឹម​ត្រូវ។

ដូច​នេះ​សម្រាប់​វីដេអូ​របស់ Unbox Therapy ដែល​មាន​ចំនួន​ទស្សនា ២,៥​លាន​ដង ប៉ាន់​ស្មាន​ថា​អាច​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី​ខ្ទង់​ ១២៥០​ដុល្លារ ​រហូត​ដល់​ខ្ទង់​​ ២៥ ០០០​ដុល្លារ​ និង​អាច​ច្រើន​លើស​នេះ​ដោយ​សារ​វីដេអូ​មាន​រយៈពេល​រហូត​ដល់​ជិត ៣០​នាទី​ឯណោះ៕​

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី